អន្តរជាតិ

ចិនបញ្ជាឱ្យធនាគារជួយសម្រួលខ្លះដល់ក្រុមហ៊ុនអចលនទ្រព្យ បន្ទាប់ពី​អតិថិជននាំគ្នាមិនបង់ថ្លៃផ្ទះ

BY
autoadmin
July 19, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook បានឱ្យដឹងថា ប្រទេសចិនបញ្ជាឱ្យធនាគារជួយសម្រួលដល់ក្រុមហ៊ុនអចលនទ្រព្យ បន្ទាប់ពីអតិថិជននាំគ្នាមិនបង់ប្រាក់។ គណៈកម្មការ​និយតកម្ម​ធនាគារ​ និង​ធានា​រ៉ាប់រង​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី១៧ ខែ​កក្កដា​ថា​ ធនាគារ​នានា​​ ត្រូវជួយ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​​កំពុង​ជួប​បញ្ហា​ជាមួយ​នឹង​ការ​សាងសង់​គម្រោង​លំនៅដ្ឋាន ​ដែល​មិន​ទាន់​បញ្ចប់​​ ដោយ​ការ​ពន្យារ​ពេល​នៃ​ការ​ទូទាត់​ ឬតាមវិធីផ្សេងៗដែលអាចធ្វើទៅបាន។

គណៈកម្មាធិការធនាគារ និងធានារ៉ាប់រងរបស់ចិនបានបន្ថែមថា «វិធានការនេះមិនបានជួយដល់ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងគម្រោងទាំងអស់នោះទេ ប៉ុន្តែដើម្បីជួយតែគម្រោងដែលធនាគារយល់ថាមានសិទ្ធិទទួលបានជំនួយពីធនាគារ ហើយ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បានបែបនោះ ​រាល់បញ្ហាដែលកើតឡើងប្រាកដជាអាចដោះស្រាយបានយ៉ាងប្រាកដ»។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអតិថិជនជាច្រើនមិនសប្បាយចិត្ត ដែលក្រុមហ៊ុនអចលនទ្រព្យមិនអាចបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេបានទៅតាមពេធ្លាប់បញ្ជាក់ ទើបកើតមាននៅករណីបែបនេះឡើង។ ទោះបីជាយ៉ាងណាក៏ដោយក៏មិនទាន់ច្បាស់ទេថា តើធនាគារទាំងនេះនឹងអាចទប់ទល់នឹងចំណាយរបស់អតិថិជនដែលមិនចង់បង់ថ្លៃផ្ទះរបស់ពួកគេឬយ៉ាងណានោះទេ? ព្រោះ​ការដែលអតិថិជន​បញ្ឈប់​ការ​បង់​ថ្លៃ​ផ្ទះ​នេះ គឺដើម្បី​អោយមានការតវ៉ានេះកើតមានឡើងទៅលើគម្រោងចំនួន ១០០នៅក្នុងទីក្រុង និងប្រមាណ ៥០ទូទាំងប្រទេស។ យោងតាមទិន្នន័យពីធនាគារទាំងនោះ តម្លៃនៃការបង់រំលស់ដែលអតិថិជនមិនយល់ព្រមក្នុងការទូទាត់ទំនងជាឈានដល់ ២ពាន់លានយន់៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: