ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីបុណ្យ​មរណទុក្ខថ្នាក់​រដ្ឋរបស់លោក អាបេ ទំនងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា

    BY autoadmin July 20, 2022
    ពិធីបុណ្យ​មរណទុក្ខថ្នាក់​រដ្ឋរបស់លោក អាបេ ទំនងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា

    យោងតាមការចុះផ្សាយដោយទូរទស្សន៍ NHK នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យ​មរណទុក្ខថ្នាក់រដ្ឋ ជូនអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Shinzo Abe) ដែលត្រូវបានគេធ្វើឃាតនៅឯកន្លែងជួបជុំយុទ្ធនាការមួយកាលពីដើមខែនេះ នៅថ្ងៃទី២៧ ខែកញ្ញា។

    ពិធីនឹងប្រារព្ធនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ដែលចាប់តាំងពីពេលនោះមក បានក្លាយជាកន្លែងពេញនិយមសម្រាប់ព្រឹត្តិការណ៍កីឡា និងការប្រគុំតន្ត្រី ក៏ដូចជាកន្លែងសម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងជំនាន់សង្គ្រាមលោកលើកទី២ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥ ខែសីហា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: