ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកស្គាល់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០២២នេះ

    BY autoadmin July 20, 2022
    តោះ! មកស្គាល់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០២២នេះ

    យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មី ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាលំនៅឋាន និងសញ្ជាតិសកល Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឱ្យដឹងថា ឆ្នាំនេះលិខិតឆ្លងដែនរបស់ប្រទេសនៅក្នុងអាស៊ីចំនួន ៣ បានជាប់ចំណាត់ថ្នាក់ជាលិខិតឆ្លងដែនល្អបំផុត ដែលអាចផ្តល់ឱ្យម្ចាស់លិខិតឆ្លងដែនទាំងនោះ នូវសេរីភាពការធ្វើដំណើរជាសកលបានច្រើនគោលដៅ។ ក្នុងនោះគឺប្រទេសជប៉ុន បានជាប់លេខ១ នៅក្នុងការផ្តល់ជូនពលរដ្ឋរបស់ខ្លួន ដោយគ្មានទិដ្ឋាការ ឬមានទិដ្ឋាការ ទៅកាន់គោលដៅចំនួន ១៩៣ នៅជុំវិញពិភពលោក ដោយបាននាំមុខសិង្ហបុរី និងកូរ៉េខាងត្បូង ដែលជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងគោលដៅដែលអាចទៅបានចំនួន ១៩២ ប្រទេស។

    យ៉ាងណាមិញខាងក្រោមនេះ គឺជាបញ្ជីរាយនាមប្រទេសដែលមានលិខិតឆ្លងដែនល្អបំផុត ក្នុងខែកក្កដា ឆ្នាំ២០២២ និងចំនួនគោលដៅរបស់វា៖

    ១. ជប៉ុន (១៩៣ប្រទេស)
    ២. សិង្ហបុរី, កូរ៉េខាងត្បូង (១៩២ប្រទេស)
    ៣. អាល្លឺម៉ង់, អេស្ប៉ាញ (១៩០ប្រទេស)
    ៤. ហ្វាំងឡង់, អ៉ីតាលី, លុចសំបួរ (១៨៩ប្រទេស)
    ៥. អូទ្រីស, ដាណឺម៉ាក, ហូឡង់, ស៊ុយអែត (១៨៨ប្រទេស)
    ៦. បារាំង, អៀរឡង់, ព័រទុយហ្គាល់, ចក្រភពអង់គ្លេស (១៨៧ប្រទេស)
    ៧. បែលហ្សិក, នូវែលសេឡង់, ន័រវេស, ស្វីស, សហរដ្ឋអាមេរិក (១៨៦ប្រទេស)
    ៨. អូស្ត្រាលី, កាណាដា, សាធារណរដ្ឋឆេក, ក្រិក, ម៉ាល់តា (១៨៥ប្រទេស)
    ៩. ហុងគ្រី (១៨៣ប្រទេស)
    ១០. លីទុយអានី, ប៉ូឡូញ, ស្លូវ៉ាគី (១៨២ប្រទេស)

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: