ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺកូវីដ១៩ អនុទម្រង់ BA 2.75 ជាលើកដំបូងនៅក្នុងប្រទេស

    BY autoadmin July 20, 2022
    មន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺកូវីដ១៩ អនុទម្រង់ BA 2.75 ជាលើកដំបូងនៅក្នុងប្រទេស

    មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អនុទម្រង់ BA 2.75 ដំបូងរបស់ប្រទេសខ្លួន។ មជ្ឈមណ្ឌល​នេះ​បាន​ឱ្យដឹងកាលពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួនបានរកឃើញ​ករណី BA 2.75 ពី​សំណាក​ដែល​ប្រមូល​បាន​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ខេត្ត​ត្រាង។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានបញ្ចប់ការរកឃើញនេះ ហើយក៏បានបញ្ចូនទិន្នន័យទៅក្នុងមូលដ្ឋានទិន្នន័យរបស់ GISAID កាលពីថ្ងៃចន្ទផងដែរ។

    អនុទម្រង់ BA 2.75 ត្រូវបានគេដឹងថា ជាការបំប្លែងខ្លួនពីវ៉ារ្យ៉ង់ដែលរកឃើញដំបូងនៅទីក្រុងវូហាន របស់ប្រទេសចិន ហើយវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងបានរីករាលដាលនៅជុំវិញពិភពលោក។

    ពួកគេបានរកឃើញថា BA 2.75 ទំនងជាអាចគេចពីភាពស៊ាំនៃអ្នកធ្លាប់កើតជំងឺនេះពីមុន ឬវ៉ាក់សាំងប្រភេទមុនៗ។ អ្នកជំងឺត្រូវបានគេណែនាំឱ្យប្រើថ្នាំអង់ទីករ monoclonal ទៅតាមប្រភេទដែលពួកគេបានឆ្លងមេរោគ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ BA 2.75 បានរីករាលដាលនៅក្នុងប្រទេសឥណ្ឌាក្នុងខែមិថុនា ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ អ្នកវិទ្យាសាស្ត្រសន្មត់ថា វាគឺដោយសារតែប្រទេសឥណ្ឌាធ្លាប់ឆ្លង BA.2 ពីមុនមក ដូច្នេះភាពស៊ាំដែលបានបង្កើតឡើងបន្ទាប់ពីឆ្លង BA.2 អាចរក្សាអនុទម្រង់ BA 2.75 មិនឱ្យរីករាលដាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation Thailand

    Share This Post: