ម្ចាស់អាគារមួយកន្លែងនៅប្រទេសថៃ ខឹងចោរចូលលួចរបស់របរខ្លាំងពេក ព្រីនផ្លាកដាក់មុខចោរយ៉ាងធំបិទលើអគារ ហើយសរសេរថា “ឈប់លួចទៀតទៅលោកចោរ” (មានវីដេអូ)
- BY
- autoadmin
- July 22, 2022
ថៃ៖ អតីតផ្សារទំនើបដ៏ល្បីឈ្មោះនៅ ហាតយ៉ៃ ប្រទេសថៃ ដែលបច្ចុប្បន្នបានក្លាយជាអគារគេទុកចោលត្រូវបានចោរចូលលួចរបស់របរនៅក្នុងអាគារនោះម្ដងហើយម្ដងទៀតខ្ទេចអស់គ្មានសល់។ បើតាមលោក Nattapon Thong-in អាយុ ៤៧ឆ្នាំ ដែលត្រូវបានអនុញ្ញាតឱ្យមើលការខុសត្រូវអគារនេះពីម្ចាស់បានឱ្យដឹងថា ចោរបានចូលមកលួចនៅក្នុងអគារនេះ ជារៀងរាល់ថ្ងៃ លួចទៅអស់ហើយ សូម្បីតែដែកគ្រប់ប្រភេទ ស័ង្កសី ថ្មក្រានីត និងសូម្បីតែពិដានក៏ប្រមូលយកអស់គ្មានសល់។

លោក Thong-in បានបន្តទៀតថា ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ អគារនេះត្រូវបានគេវាយឆ្មក់ និងមានចោរលួចរាប់មិនអស់ទៅហើយ ហើយលោកក៏បានរាយការណ៍ទៅសមត្ថកិច្ច ៤លើកហើយផងដែរ។ គ្រប់ពេលរាយការណ៍សមត្ថកិច្ចក៏អាចចាប់ខ្លួនបានរាល់ដង ប៉ុន្តែបញ្ហានៅពេលចេញមកវិញ គឺក្រុមមនុស្សដដែលមកបង្កបញ្ហាដដែលនេះម្តងទៀត ហើយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ ហើយអ្វីដែលពិបាកបំផុតគឺដល់មានអ្នកមកលុកលុយរស់នៅរាប់ខែ មិនព្រមចាកចេញទាល់តែហៅប៉ូលិសមក។
មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់នាំទាំងប៉ូលីស ទាំងអ្នកសារព័ត៌មាន មកមើលស្ថានភាពអាគារ ដែលស្ទើរតែទទេរ គ្មានសល់អ្វីទាំងអស់ មានតែគ្រោងអាគារផងដែរ។ ដោយសារតែបែបនេះហើយ ទើបលោកសម្រេចចិត្តដាក់ផ្លាកដ៏ធំមួយ ដោយសរសេរអង្វរដល់ចោរដែលចូលមកលួចថា «ឈប់លួចដែកទៀតទៅលោកចោរ» ព្រោះអស់អ្វីឱ្យលួចហើយ៕






អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






