គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយប់រំលងអធ្រាត្ររហូតដល់ម៉ោងទៀបភ្លឺ
- BY
- autoadmin
- July 22, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃសុក្រនេះ ខណៈការញ័រអាចដឹងបានរហូតដល់ខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ របស់ប្រទេសថៃ។ មកទល់នឹងម៉ោងនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ ឬរបួសដែលបណ្តាលមកពីការរញ្ជួយដីនេះនៅឡើយទេ។ ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ ដំបូងគេបានកើតមានឡើង បន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅប្រទេសមីយ៉ាន់ម៉ា នៅចំណុចកូអរដោនេ ២១.២២ ដឺក្រេខាងជើង និង ៩៩.៨៥ ដឺក្រេខាងកើត។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ត្រូវបានគេរកឃើញប្រហែល ៨៧ គីឡូម៉ែត្រ ទៅកាន់ភាគឦសាននៃស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ។ ការរញ្ជួយដីកម្រិតស្រាលៗជាច្រើន ក៏បានកកើតជាបន្ដបន្ទាប់ ជាមួយនឹងការរញ្ជួយកម្រិត ៥.៣ រ៉ិចទ័រ ចុងក្រោយត្រូវបានកត់ត្រានៅម៉ោង ៥ និង ២២ នាទីព្រឹក។ នាយកដ្ឋានរាយការណ៍ថា ការរញ្ជួយដីអាចកើតមាននៅក្នុងស្រុក Muang, Mae Chan, Chiang Khong និង Chiang Saen និងក្នុងស្រុក Muang នៃខេត្តឈៀងរ៉ៃ៕
![]()
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






