ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជារឿងអស្ចារ្យមែន! កុមារីវ័យ៣ឆ្នាំម្នាក់នេះកើតមហារីកសុដន់ និងវះកាត់បានយ៉ាងជោគជ័យមិនធ្លាប់មានពីមុន

    BY autoadmin December 7, 2018
    ពិតជារឿងអស្ចារ្យមែន! កុមារីវ័យ៣ឆ្នាំម្នាក់នេះកើតមហារីកសុដន់ និងវះកាត់បានយ៉ាងជោគជ័យមិនធ្លាប់មានពីមុន

    វាជារឿងអស្ចារ្យណាស់ដែលក្មេងស្រីអាយុ៣ឆ្នាំម្នាក់ឈ្មោះ Yan Yan មកពីខេត្ត Shandong ប្រទេសចិន បានក្លាយជាកុមាររស់រានមានជីវិតដំបូងពីជំងឺមហារីកសុដន់ ដែលការព្យាបាលរបស់នាងត្រូវបានអនុវត្តយ៉ាងជោគជ័យបន្ទាប់ពីការរកឃើញដំបូងនៃជំងឺនេះ។ ប្រភពមួយបានរាយការណ៍ថា ម្ដាយរបស់ Yan Yan បានឃើញអាវរបស់គាត់ត្រូវបានប្រឡាក់អ្វីម៉្យាងពណ៌ប្រហម ប៉ុន្តែម្តាយ Yan Yan មិនបានចាប់អារម្មណ៍បញ្ហានេះទេ។ ក្រោយមកម្តាយរបស់ Yan Yan បានឃើញដុំតូចមួយនៅលើទ្រូងឆ្វេងរបស់គាត់ទើបធ្វើឱ្យគាត់ចាប់អារម្មណ៍ និងបានប្រញាប់ប្រញាល់បញ្ជូនកូនស្រីទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីការរកឃើញនេះ។

    ក្រោយការធ្វើតេស្តគ្រូពេទ្យបានប្រាប់ម្តាយឱ្យឈប់ផ្តល់អាហារបំប៉នដល់ Yan Yan ដោយសារតែកូនស្រីរបស់នាងកំពុងបង្ហាញពី «ភាពលូតលាស់ខាងផ្លូវភេទ» មុនអាយុ។ ទោះជាយ៉ាងណាក៏ដោយម្តាយរបស់ Yan Yan បានបង្ហើបឱ្យដឹងថា កូនស្រីរបស់គាត់មិនបានទទួលថ្នាំគ្រាប់អ្វីនោះទេ។ យ៉ាងណាមិញវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ជៀងស៊ូ បានរកឃើញថាសុដន់ខាងឆ្វេងរបស់ Yan Yan មានម៉ាស និង «កូនកណ្តុរហើមនៅនឹងក្លៀក» ។ ក្រោយពីការវះកាត់ច្រិបសាច់គ្រោះថ្នាក់របស់ Yan Yan ការសង្ស័យរបស់វេជ្ជបណ្ឌិតពិតជាត្រឹមត្រូវ ដោយសារកុមារីនេះបានពិតជាបានទទួលរងពីជំងឺមហារីកសុដន់ (Secretory Breast Carcinoma) (SBC) ។

    ឈានដល់ការវះកាត់វេជ្ជបណ្ឌិតបានពិគ្រោះយោបល់ជាមួយអ្នកឯកទេសជាច្រើន ដោយពួកគាត់គឺមកពីសាលាវេជ្ជសាស្ត្រហាវ៉ាដហើយបានរៀបចំសន្និសីទជាមួយពួកគេដើម្បីនិយាយអំពីផែនការព្យាបាល។ បន្ទាប់ពីការវះកាត់ដ៏ជោគជ័យ និងលទ្ធផលល្អ Yan Yan ត្រូវបានត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៨។ វាពិតជាបទពិសោធន៍ដ៏លំបាកមួយដើម្បីឆ្លងកាត់មហារីកនេះ ជាពិសេសសម្រាប់កុមារីដូចជា Yan Yan ពួកយើងសរសើរកម្លាំង និងភាពអត់ធ្មត់របស់​កុមារីនាេះ៕


    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: