ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនសង្ស័យក្នុងរឿងក្ដីលោក អាបេ នឹងត្រូវទទួលការវាយតម្លៃផ្នែកផ្លូវចិត្តរហូតដល់ចុងឆ្នាំ ទើបអាចសម្រេចដាក់ទោសតាមក្រោយទៀត

    BY autoadmin July 23, 2022
    ជនសង្ស័យក្នុងរឿងក្ដីលោក អាបេ នឹងត្រូវទទួលការវាយតម្លៃផ្នែកផ្លូវចិត្តរហូតដល់ចុងឆ្នាំ ទើបអាចសម្រេចដាក់ទោសតាមក្រោយទៀត

    ប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ជនសង្ស័យធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងទទួលការវាយតម្លៃផ្នែកផ្លូវចិត្តរហូតដល់ចុងឆ្នាំនេះ។ លោក Tetsuya Yamagami អាយុ ៤១ ឆ្នាំ ដែលបុគ្គលគ្មានការងារធ្វើរូបនេះ ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាជនសង្ស័យដែលបានចូលទៅជិតលោក អាបេ ក្នុងសុន្ទរកថាយុទ្ធនាការមួយ នៅកាច់ជ្រុងផ្លូវក្នុងទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា ហើយរូបគេក៏បានបាញ់ប្រហារលើលោក អាបេ ដោយកាំភ្លើងច្នៃ។

    សារព័ត៌មាន Nikkei និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា តុលាការនៅទីក្រុង Nara ភាគខាងលិចរបស់ប្រទេសជប៉ុន ដែលជាកន្លែងដែលជនសង្ស័យរស់នៅ ហើយការបាញ់ប្រហារបានកើតឡើង បានផ្តល់សំណើរបស់រដ្ឋអាជ្ញាឱ្យឃុំខ្លួន Yamagami ដើម្បីពិនិត្យជំងឺផ្លូវចិត្តជាមុនសិន។ យ៉ាងណា ព្រះរាជអាជ្ញាទីក្រុង Nara មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ក្រៅ​ម៉ោង​ធ្វើការ​បាន​ទេចំពោះបញ្ហានេះ។ ខណៈ Nikkei បាននិយាយថា ការវាយតម្លៃនឹងមានរយៈពេលរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ហើយនឹងកំណត់ថា តើ Yamagami នឹងត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារ ឬអត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: