អន្តរជាតិ

ប្រធានាធិបតីចិនលោក Xi Jinping បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដែលផលិតនៅក្នុងប្រទេស ដើម្បីបង្ហាញជំនឿទុកចិត្តលើវ៉ាក់សាំងចិន

BY
autoadmin
July 25, 2022

ចិន៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Zheng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិនៃប្រទេសចិន បានបង្ហាញអោយដឹងថា មេដឹកនាំនយោបាយរបស់ប្រទេស រួមទាំងប្រធានាធិបតី Xi Jinping បានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ កូវីដ-១៩ ដែលផលិតនៅក្នុងប្រទេស ដើម្បីជាការបង្ហាញថា ពួកគេមានជំនឿលើវ៉ាក់សាំងចិន។

លោក Zheng មានប្រសាសន៍ថា រឿងនេះបានបង្ហាញអោយឃើញថា បណ្តាមេដឹកនាំបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត ដែលចលនាចុងក្រោយរបស់ប្រទេសចិនត្រូវបានគេមើលឃើញថា វាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនោះក្នុងការជំរុញអត្រាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ ជាពិសេសវ៉ាក់សាំងដែលជាដូសជម្រុញ (booster) ដែលអាជ្ញាធរចិនគិតថា អត្រាការចាក់នៅមានកម្រិតទាប​ពេក​ សម្រាប់ប្រទេសក្នុងការបើកប្រទេសឡើងវិញដោយសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ចំនួន​សរុប​នៃ​ករណី​ដែល​បាន​បញ្ជាក់​ថា ​មាន​ជំងឺ​កូវីដ-១៩ ដោយចំនួនផ្លូវការគឺមានចំនួន ២,១៦៧,៦១៩ នាក់ និងស្លា.ប់ ១៤,៦៤៧នាក់ ខណៈអ្នកទទួលបានវ៉ាក់សាំងចំនួនពីរដូសមានចំនួន ៩០%។ យ៉ាង​ណា​មិញ កាល​ពី​ខែ​មេសា ការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសចិនមិនធ្លាប់មាននៅក្នុងទីក្រុងសៀងហៃ បាននាំឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ទីក្រុងត្រូវបានបិទអស់រយៈពេលជាងពីរខែ ហើយវាត្រូវបានគេរកឃើញថា មានតែ ៣៨% នៃមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំប៉ុណ្ណោះ ដែលបានទទួលថ្នាំបង្ការ។ ខណៈពេលដែលអ្នកដែលមានអាយុលើសពី ៨០ឆ្នាំមានតែ ១៥% ប៉ុណ្ណោះដែលបាន ចាក់វ៉ាក់សាំង៕

អត្ថបទ៖ Bee
ប្រភព៖ bbc

Share This Post: