BREAKING NEWS! អាជ្ញាធរយោធាមីយ៉ាន់ម៉ា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ ដែលជាការកាត់ទោសជាលើកដំបូងបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមក
- BY
- autoadmin
- July 25, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទនេះថា អាជ្ញាធរយោធារបស់ប្រទេសខ្លួន បានប្រហារជីវិតសកម្មជនអ្នកប្រជាធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា «បានចូលរួមអនុវត្តអំពើភេរវកម្ម» ដែលធ្វើឱ្យវាក្លាយជាការប្រហារជីវិតលើកដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

កាសែត Global New Light of Myanmar បាននិយាយថា អ្នកដែលត្រូវបានប្រហារជីវិតទាំងនោះ រួមមានលោក Kyaw Min Yu ដែលជាអ្នកនិពន្ធ និងជាសមាជិកនិស្សិតជំនាន់ទី៨៨ និងលោក Phyo Zeya Thaw ដែលជាអតីតសមាជិកសភា និងជាសិល្បករហ៊ីបហប។ កាសែតនេះបាននិយាយថា អ្នកទាំង ៤នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ ហើយការដាក់ទណ្ឌកម្មត្រូវបានធ្វើឡើងតាមនីតិវិធីរបស់ពន្ធនាគារ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






