អន្តរជាតិ
ព្យុះកំបុតត្បូងរដូវវស្សារបស់ឥណ្ឌូនេស៊ីបានឆក់យកជិវិតមនុស្សម្នាក់ និងបំផ្លិចបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង
BY autoadmin
December 7, 2018
ឥណ្ឌូនេស៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាព្យុះកំបុតត្បូងមួយបានវាយប្រហារទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ីនៅកោះជ្វាខាងលិចនៅរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូដោយឆក់យកជីវិតមនុស្សម្នាក់ និងធ្វើឱ្យមានការខូចខាតជាច្រើន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) និងបានសម្លាប់អ្នកបើកបរអាយុ ៤៥ឆ្នាំម្នាក់ ឈ្មោះ Enny Retno ដោយព្យុះបានរំលំដើមឈើមួយ ហើយធ្លាក់លើរថយន្តរបស់គាត់។ មន្ត្រីអាកាសធាតុក្នុងតំបន់បានគេរាយការណ៍ថា ទីក្រុង Bogor បច្ចុប្បន្នកំពុងជួបប្រទះគ្រោះថ្នាក់នារដូវវស្សារបស់ខ្លួន ហើយព្យុះកំបុតត្បូងនេះមានល្បឿនខ្យល់ ៥០គម បង្កឱ្យមានការបំផ្លិចបំផ្លាញបំផ្លាញដើមឈើ និងដំបូលផ្ទះជាច្រើន៕





អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia