ចាប់ខ្លួនបាតុកររាប់សិបនាក់ ក្នុងថ្ងៃរំលឹកខួប១០ឆ្នាំរបស់យុវជនដែលបានស្លាប់ដោយប៉ូលិសបង្ក្រាបបាតុកម្ម
ការតវ៉ាបានកើតឡើងជាច្រើនកន្លែងតាមទីក្រុងមួយចំនួននៅក្នុងប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខួប១០ឆ្នាំនៃការចងចាំរបស់ Alexandros Grigoropoulos ដែលជាក្មេងជំទង់ម្នាក់ដែលស្លាប់ដោយការវាយប្រហារពីមន្ដ្រីប៉ូលិសនៅក្រុងអាថែនកាលពីឆ្នាំ២០០៨ ក្រោយមកមន្ត្រីប៉ូលិសនោះត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិត។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ AMNA បាននិយាយថា បាតុករយ៉ាងហោចណាស់ ២៧នាក់មកពីរដ្ឋធានី Thessaloniki ភាគខាងត្បូងប្រទេសក្រិក និងកោះ Crete ត្រូវបានឃុំខ្លួនដោយសារពួកគេបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសប្រឆាំងនឹងកុបកម្ម។ យ៉ាងណាមិញមិនមានការរាយការណ៍អំពីរបួសទេ ប៉ុន្តែការខូចខាតសម្ភារៈជាច្រើន។
ប៉ូលិសប្រហែល ៥,០០០នាក់ ត្រូវបានគេដាក់ពង្រាយខណៈឧទ្ធម្ភាគចក្រប៉ូលិស និង ដ្រូនជាច្រើនគ្រឿងបានហោះហើរពេញមួយថ្ងៃនៅកណ្ដាលទីក្រុងអាតែន ដើម្បីឃ្លាំមើលការប្រមូលផ្តុំគ្នារបស់បាតុករ។ គួរឱ្យដឹងផងដែរថា ការស្លាប់របស់ Alexandros Grigoropoulos គឺដោយការធ្វើកុប្បកម្មនៅទូទាំងប្រទេសក្រិកអស់រយៈពេលពីរសប្តាហ៍ដើម្បីតវ៉ាពីអំពើហិង្សារបស់ប៉ូលីសមកលើពលរដ្ឋ ប៉ុន្តែខួបនេះត្រូវបានបំផ្លាញទៅវិញដោយសារតែអំពើហិង្សារវាងក្រុមប៉ូលិស និងបាតុករជារៀងរាល់ឆ្នាំ។







អត្ថបទ៖ លីដា
ប្រភព៖ xinhuanet