លោក ចូ បៃដិន និងលោក ស៉ី ជីនពីន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហានៅតៃវ៉ាន់ និងអ៊ុយក្រែននៅក្នុងសប្ដាហ៍នេះ
- BY
- autoadmin
- July 27, 2022
មន្ត្រីជាន់ខ្ពស់របស់សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន គឺលោក ស៉ី ជីនពីន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីតៃវ៉ាន់ និងអ៊ុយក្រែន តាមទូរស័ព្ទ ឬតាមអ៉ីនធឺណិតនៅក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការពិភាក្សានឹងពាក់ព័ន្ធនឹង «អ្វីគ្រប់យ៉ាង អំពីភាពតានតឹងលើកោះតៃវ៉ាន់ រហូតដល់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជារបៀបដែលយើងគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរឡើង ប្រាកដណាស់នៅក្នុងវិស័យសេដ្ឋកិច្ច»។

លោក Kirby បាននិយាយថា វាលឿនពេកក្នុងការប្រកាសកាលវិភាគជាក់លាក់សម្រាប់កិច្ចប្រជុំនេះ ប៉ុន្តែ Bloomberg និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀត បានិយាយថា វានឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ។ គួរឱ្យដឹងដែរថា រដ្ឋបាលរបស់លោក បៃដិន កំពុងពិចារណាលើការបញ្ចុះពន្ធមួយផ្នែកលើទំនិញ ដែលនាំចូលពីប្រទេសចិន ដើម្បីជួយសម្រួលដល់អតិផរណានៅអាមេរិក។ ប៉ុន្តែលោក Kirby បាននិយាយថា៖«គាត់មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយ។ ដូច្នេះខ្ញុំមិនគិតថា វានឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សានោះទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






