ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មវិធីការ​ជជែក​ដេញដោល (Debate) ក្នុងការដណ្តើមកៅអីនាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​លុប​ចោល ដោយសារពិធីករដួល​សន្លប់​នៅ​កណ្តាល​កម្មវិធី

    BY autoadmin July 27, 2022
    កម្មវិធីការ​ជជែក​ដេញដោល (Debate) ក្នុងការដណ្តើមកៅអីនាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​លុប​ចោល ដោយសារពិធីករដួល​សន្លប់​នៅ​កណ្តាល​កម្មវិធី

    យោងតាមរយៈសារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃអង្គារ ទី 26 ខែកក្កដា ឆ្នាំ 2022 ថា ការជជែកដេញដោល (Debate) ចុងក្រោយបំផុតរវាងលោកស្រី Liz Truss និង លោក Richie Sunak ក្នុងការដណ្តើមកៅអី និងឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្ស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ដែលនៅសល់តែ២នាក់ចុងក្រោយក្នុងការដណ្តើមតំណែងនេះ។ ប៉ុន្តែការ Debate ខាងលើបែរជាត្រូវបញ្ចប់កម្មវិធីទាំងពាក់កណ្តាលផ្លូវ បន្ទាប់ពី Kate McCann អ្នកយកព័ត៌មានមកពី TalkTV បានដួលសន្លប់នៅកណ្តាលកម្មវិធីខណៈកំពុងតែផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។

    នេះបើយោងតាមសារព័ត៌មានរបស់ ​​BBC បានអោយដឹងថា ខណៈពេលលោកស្រី Truss និងលោក Sunak កំពុងជជែកគ្នានោះ ស្រាប់តែមានសំឡេងមួយបានលឺឡើងដូចជាមានអ្វីមួយបានធ្លាក់ចុះទៅលើដី មុនពេលការផ្សាយបន្តផ្ទាល់នោះត្រូវបានកាត់ផ្តាច់។

    ក្រោយមកទៀតស្ថានីយ៍ទូរទស្សន៍ Talk TV ដែលមានចំណែកក្នុងការគ្រប់គ្រងកម្មវិធីជជែកដេញដោល(Debate) ជាមួយ The Sun បានចេញ​មក​ទម្លាយអោយដឹង​ថា​ ពិធីការនី Kate McCann ដែលបានដួលសន្លប់​កណ្តាល​កម្មវិធីនោះ ខណៈពេលនេះនាងមិនបានកើតអ្វីច្រើនទេ។ ប៉ុន្តែ​​គ្រូពេទ្យបាន​ណែនាំ​មិន​ឱ្យ​បន្ត​កម្មវិធី​នេះ​ទៀត​ទេ ទើបពួកគេ​ត្រូវ​សុំទោស​អ្នក​ទស្សនា និង​អ្នក​ស្តាប់​ផងដែរ។ ចំណែកបេក្ខភាពទាំងពីរនាក់ក៏បានបង្ហោះសារបង្ហាញពីក្តីបារម្មណ៍ចំពោះ លោកស្រី McCann ហើយ​ពួកគេទាំង​ពីរ​រីករាយក្នុងការចូលរួមកម្មវិធី​​ជជែក​ដេញ​ដោល​នេះឡើងជាថ្មី​ម្ដង​ទៀត។

    គួរបញ្ជាក់អោយដឹងផងដែរថា៖ ដើមឡើយលោកស្រី McCann ត្រូវបានកំណត់ជាពិធីការនី គូជាមួយនឹងលោក Harry Cole ដែលជា នាយកផ្នែកត្រួតពិនិត្យរបស់ The sun ប៉ុន្តែ Cole បានសុំដកខ្លួនចេញវិញដោយសារឆ្លងមេរោគកូវិត-១៩។

    ចំណែកនៅក្នុងការជជែកដេញដោលចុងក្រោយនេះ លោកស្រី Truss និងលោក Sunak កំពុងពិភាក្សាគ្នាអំពីពន្ធ និងស្ថានភាព របស់ទីស្នាក់ការសេវាកម្មសុខភាពជាតិ (NHS) និងការកើនឡើងតម្លៃនៃការរស់នៅ។ ហើយពួកគេរៀបនឹងចាប់ផ្តើមនិយាយអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន មុនពេលកម្មវិធីបញ្ចប់ពាក់កណ្តាលទី៕


    អត្ថបទ៖ Bee
    ប្រភព៖ thairath

    Share This Post: