អន្តរជាតិ

ប្រជាជនរស់នៅទីក្រុង​ញូវយ៉កនាំគ្នាតម្រង់​ជួរ ចាំទទួល​​វ៉ាក់សាំងការពារ​ជំងឺអុត​ស្វា​ ក្រោយអត្រាការ​ឆ្លង​បាន​កើន​ដល់​ជាង១,០០០​ករណីហើយ

BY
autoadmin
July 28, 2022

យោងតាមគេហទំព័រព័ត៌មាន The Guardian បានរាយការណ៍ថា កាលពីថ្ងៃទី ២៦ ខែកក្កដា ថាប្រជាជនរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បាននាំគ្នាចូលជួរ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា នេះ​បើ​តាម​មជ្ឈមណ្ឌល​វ៉ាក់សាំង​ជំងឺ​អុត​ស្វាបានពោលថា សេវាផ្លូវការត្រូវបានបើក បន្ទាប់​ពី​ការិយាល័យ​សុខាភិបាល​ក្រុង​ញូវយ៉ក​បាន​បង្ហាញ​អំពីចំនួន​ករណី​ ដែល​បាន​បញ្ជាក់​ថា​កើត​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់ ១,០៩២​នាក់ ក្នុង​នោះ​មានទាំង​ស្ត្រី និង​កុមារ។

ទន្ទឹម​នឹង​នេះ សេចក្តី​រាយការណ៍​ព័ត៌មាន​បញ្ជាក់​ថា​ ឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោច​ណាស់​ករណី​កើត​ជំងឺ​អុតស្វា​មួយ​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ស្ទើរ​គ្រប់​រដ្ឋ។ ខណៈ​ការ​រីក​រាល​ដាល​នៅ​ទីក្រុង​ញូវយ៉ក កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ និងហ្សកហ្ស៊ី បានពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងដល់មនុស្ស ហើយបានបញ្ជាក់ថា ពួកគេនឹងបង្កើនការចែកចាយវ៉ាក់សាំងជំងឺអុតស្វានៅប៉ុន្មានថ្ងៃខាងមុខនេះ។

ចំណែកអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានប្រកាសអាសន្ននៃជំងឺអុតស្វាជាសកល ដើម្បីបង្កើនកម្រិតនៃការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។ បន្ទាប់ពីការផ្ទុះឡើងនៅក្នុងប្រទេសជាង ៧០ ខណៈពេលដែលមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ណែនាំដល់ប្រជាជនដែលប្រឈមនឹងការទទួលថ្នាំបង្ការរួមមាន៖ ប្រជាជនដែលនៅក្នុងតំបន់ដែលមានជំងឺអុតស្វារីករាលដាល បុរសដែលរួមភេទជាមួយភេទដូចគ្នា និងអ្នកដែលមានដៃគូរួមភេទច្រើន ក្នុងអំឡុងពេល ១៤ ថ្ងៃកន្លងមក៕


អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: