Ronaldo ប្រាប់ Real Madrid អោយទិញខ្សែប្រយុទ្ធ Lewandowski ល្អជាងទិញខ្សែប្រយុទ្ធ Harry Kane ព្រោះតែហេតុផល……..
- March 2, 2018
ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid អោយបង្វែលទិសដៅចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Robert Lewandowski ល្អជាងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Harry Kane នៅក្នុងរដូវកាលក្រោយនេះ។

ការប្រាប់អោយក្លឹបអធិរាជសរ Real Madrid អោយបង្វែលទិសដៅមករកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ព្រោះខ្សែប្រយុទ្ធ Ronaldo ជឿជាក់ថាការមកដល់របស់ខ្សែប្រយុទ្ធ Harry Kane អាចនឹងធ្វើអោយរូបគេក្លាយជាស្រមោលរបស់ Kane ខណៈអាយុរបស់គេកាន់តែចាស់ទៅហើយ ដូច្នោះទើប Ronaldo អោយក្លឹបអធិរាជសរ Real Madrid ទិញខ្សែប្រយុទ្ធ Robert Lewandowski ជំនួសខ្សែប្រយុទ្ធ Harry Kane វិញ។
កាលពីចុងខែកុម្ភៈកន្លងទៅខ្សែប្រយុទ្ធ Lewandowski ទើបតែផ្លាស់ប្ដូរភ្នាក់ងារផ្ទាល់ខ្លួនរបស់រូបគេ ក្រោយពេលភ្នាក់ងារថ្មីរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះមកដល់ភ្លាម ភ្នាក់ងារនោះបានទាក់ទងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ភ្លាមដើម្បីចចារអំពីការផ្ទេរ Lewandowski ចេញពីក្លឹប Bayern Munich នៅក្នុងរដូវកាលក្រោយ។
ចំពោះខ្សែប្រយុទ្ធ Harry Kane កីឡាករ Cristiano Ronaldo បានគិតថា៖ Harry Kane គាត់កំពុងតែឡើងជើងនិងបង្ហាញទំរង់លេងល្អអោយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប្រសិនបើ Kane មកកាន់ក្លឹបអធិរាជសរ Real Madrid នោះរូបគេ (Ronaldo) អាចនឹងក្លាយជាស្រមោលរបស់ខ្លួន ខណៈដែល Kane ជាបេក្ខភាពដណ្ដើមពានរង្វាន់ Ballon D’or។

បុត្រ
ប្រភព៖ Goal
- Share This Post:






