អាមេរិកត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងកូវីដរូបមន្តថ្មី ដើម្បីប្រឆាំងនឹងមេរោគអូមីក្រុង នៅខែកញ្ញាខាងមុខនេះ
- BY
- autoadmin
- August 2, 2022
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នាពេលកន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងរៀបចំវ៉ាក់សាំងការពារថ្មីសម្រាប់មនុស្សទាំងអស់នៅក្នុងខែកញ្ញា ដោយរំពឹងថា នឹងអាចការពារពី COVID-19 ទប់ទល់នឹងមេរោគបំប្លែងថ្មីប្រភេទ omicron បានល្អជាងវ៉ាក់សាំងដើម ដោយសារតែក្រុមហ៊ុន Pfizer និង Moderna បានសន្យាថាពួកគេនឹងអាចផ្គត់ផ្គង់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងរូបមន្តថ្មី នៅដើមរដូវស្លឹកឈើជ្រុះ។

នេះបើតាមក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក (HHS) បានប្រកាសនៅថ្ងៃសុក្រ ទី ២៩ ខែកក្កដា កន្លងទៅថា ក្រសួងសុខាភិបាលបានយល់ព្រមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួម ៦៦ លានដូសពី Moderna បន្ថែមលើ ១០៥ លានដូសនៃវ៉ាក់សាំងដែលបានបញ្ជាទិញពីមុនរបស់ Pfizer ។
ចំណែកអ្នកនាំពាក្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា FDA បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីធានាថា វ៉ាក់សាំង COVID-19 រូបមន្តថ្មីនឹងមានគ្រប់គ្រាន់នារដូវស្លឹកឈើជ្រុះឆ្នាំនេះ ដើម្បីរក្សាតម្រូវការសុខភាពសាធារណៈ ដោយពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង រដ្ឋបាលចំណីអាហារ និងឱសថ នឹងចាត់វិធានការយ៉ាងរហ័ស ដើម្បីផ្ទៀងផ្ទាត់ការចែកចាយវ៉ាក់សាំង COVID-19៕



អត្ថបទ៖ Bee
ប្រភព៖ CNN
- Share This Post:






