អន្តរជាតិ

​ជប៉ុន​ទាមទារឱ្យមានការដោះលែងអ្នកកាសែតរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានចាប់ខ្លួនគាត់នៅកំឡុងពេលគាត់បានចូលរួមក្នុងបាតុកម្មមួយ

BY
autoadmin
August 1, 2022

រដ្ឋាភិបាល​ជប៉ុន​នៅថ្ងៃ​ចន្ទនេះ​បាន​បញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​​ជនជាតិ​ជប៉ុន​ម្នាក់ ហើយភាគីប្រទេសជប៉ុនកំពុង​អំពាវនាវ​ឲ្យ​ដោះលែង​ជា​បន្ទាន់។ នាយករងខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ «ស្ថានទូតជប៉ុនកំពុងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងគាត់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្លួននឹងបន្តប្រមូលព័ត៌មាន និងស្នើសុំឱ្យមានការដោះលែងគាត់ឱ្យបានមុនកំណត់»។ លោក Kihara បាន​បន្ថែមថា បុរសជនជាតិម្នាក់​នោះ​មានអាយុ ២០​ឆ្នាំ ហើយគាត់ត្រូវបានគេចាប់ខ្លួន នៅពេល​កំពុង​ចូលរួមក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា។

ប្រភព​ជា​ច្រើន​បាននិយាយ​ថា បុរសជនជាតិជប៉ុនម្នាក់នោះមានឈ្មោះថា Kubota Toru ធ្វើការជាអ្នក​កាសែត ហើយគាត់បានចូលប្រទេសមីយ៉ាន់ម៉ានៅពាក់កណ្តាលខែកក្កដា ដើម្បីថតយកភាពយន្តឯកសារ។ ជម្រាបដែរថា កាលពីកំឡុងខែមេសា ឆ្នាំ២០២១ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក៏បានឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ទៀតផងដែរ។ អ្នកកាសែតម្នាក់នោះឈ្មោះថា Kitazumi Yuki ហើយគឫត់ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ គាត់ត្រូវបានដោះលែងប្រហែលមួយខែក្រោយមក បន្ទាប់ពីរដ្ឋាភិបាលជប៉ុនទាមទារឱ្យដោះលែងគាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: