ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសាងសង់ស្ពានដែកអន្តរជាតិ ចិន – មីយ៉ាន់ម៉ា ដែលមានប្រវែងវែងបំផុតលើពិភពលោក (មាវិដេអូ)

    BY autoadmin December 11, 2018
    ចិនសាងសង់ស្ពានដែកអន្តរជាតិ ចិន – មីយ៉ាន់ម៉ា ដែលមានប្រវែងវែងបំផុតលើពិភពលោក (មាវិដេអូ)

    ប្រទេសចិន៖ ស្ពានដែកដែលមានប្រវែងវែងជាងគេក្នុងពិភពលោកត្រូវបានលេចចេញជារូបរាងហើយ ដោយស្ពាន់នេះគឺឆ្លងកាត់ទន្លេ Nujiang ស្ថិតនៅភាគនិរតីនៃខេត្ត Yunnan របស់ប្រទេសចិន។ ស្ពាននេះមានបណ្តោយប្រវែង ១,០២៤ម៉ែត្រ និងទទឹង ២៥ម៉ែត្រ រួមជាមួយរមូរដែកចំនួន ៨០០,០០០ និងដែកថែបចំនួន ៩២២ប្រភេទផ្សេងៗគ្នា ហើយមានកម្ពស់ប្រហែល ២៣០ម៉ែត្រពីផ្ទៃទន្លេ Nujiang។ ស្ពាននេះគឺជាគម្រោងផ្លូវដែក Dali-Ruili ដែលជាផ្នែកសំខាន់មួយនៃផ្លូវដែកអន្តរជាតិរវាង ចិន – មីយ៉ាន់ម៉ា ដែលភ្ជាប់ទីក្រុងគុនមីងរដ្ឋធានីខេត្តយុនណានជាមួយនឹង ទីក្រុងយ៉ានហ្គនដែលជារដ្ឋធានីនៃប្រទេសមីយ៉ាន់ម៉ា។

    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post: