អន្តរជាតិ

ទស្សនកិច្ចមិនដល់ ២៤ម៉ោងឡើយ លោកស្រី Nancy Pelosi បានឡើងយន្តហោះចាកចេញពីតៃវ៉ាន់បន្តដំណើរទៅប្រទេសផ្សេងទៀត

BY
autoadmin
August 3, 2022

កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ជាមួយសមាជិកសភាបានឡើងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ចេញដំណើរពីអាកាសយានដ្ឋាន Taipei Songshan ល្ងាចនេះ (ថ្ងៃទី៣ ខែសីហា) បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដែលបានបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ នេះបើតាម​ការ​គ្រោងទុក លោកស្រី Pelosi និង​សមាជិកសភា​អាមេរិក​ប្រាំ​នាក់​ផ្សេងទៀត​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​ទៅកាន់​កូរ៉េខាងត្បូង ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នៅ​អាស៊ី រួមទាំងសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន។

មុននេះដែរលោកស្រី Pelosi ធ្លាប់បានចោទប្រកាន់ចិន «កំពុងតែឈរបាំងផ្លូវ» នៃការចូលរួមរបស់តៃវ៉ាន់ក្នុងកិច្ចការអន្តរជាតិ លើសពីនេះទៀតដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះបី​អាជ្ញាធរ​ចិន​បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​យ៉ាង​នេះ​ក្តី វាបង្ហាញថា រដ្ឋាភិបាលអាមេរិកនឹងមិនបោះបង់ចោលកោះតៃវ៉ាន់ឡើយ។ ខណៈ​ដែល​ចិន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នៅ​តៃវ៉ាន់ គឺជាមេដឹកនាំទី៣ ហើយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris ដែលនេះគឺជាការប្រមាថដ៏ធំចំពោះប្រទេសចិន ដោយសារតែតៃវ៉ាន់ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន៕

អត្ថបទ៖ Bee
ប្រភព៖ Dailymail, BBC

Share This Post: