អន្តរជាតិ

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រក្នុងលទ្ធផល ៩៥ ទល់ ១ លើសមាជិកភាពអង្គការណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត

BY
autoadmin
August 4, 2022

សមាជិកព្រឹទ្ធសភាអាមេរិកបានផ្តល់ការយល់ព្រមយ៉ាងពេញទំហឹង ដល់សមាជិកភាពរបស់អង្គការណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃពុធ ជាមួយនឹងសំឡេងគាំទ្រ ៩៥ ទល់ ១ ដែលជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) និងកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលមានអាយុកាល ៧៣ ឆ្នាំមកហើយ។

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ២ ទៅកាន់សាលប្រជុំសភា ដើម្បីធ្វើជាសាក្សីក្នុងការបោះឆ្នោតនោះផងដែរ។ គួរឱ្យដឹងដែរថា ការបោះឆ្នោតលើបេក្ខភាពណាតូរបស់សមាជិកព្រឹទ្ធសភាអាមេរិក ច្រើនតែមានភាពច្របូកច្របល់ ប៉ុន្តែចំពោះលើកនេះវិញ គឺស្ទើរតែសមាជិកទាំងអស់ដែលកំពុងមានវត្តមាន បានបោះឆ្នោតគាំទ្រដល់សមាជិកភាពនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press

Share This Post: