ក្រោយ «ក្រុមអាវលឿង» បាតុកម្មជាច្រើនអាទិត្យមក ពេលនេះលោក Emmanuel Macron បានធ្វើការសុំចុះចាញ់ហើយ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសុំុចុះចាញ់ជាមួយក្រុមបាតុករ «អាវលឿង» ហើយនៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលក្រុមនេះបានធ្វើបាតុកម្មនៅក្នុងប្រទេសបារាំងប៉ុន្មានអាទិត្យមកហើយ និងបានបិទផ្លូវជាច្រើនតាំងពីខែមុន។ លោក Emmanuel Macron បានទទួលចុះចាញ់ដោយផ្តល់ការដំឡើងប្រាក់បៀវត្សរ៍ និងការកាត់បន្ថយពន្ធដារ ដែលនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំក្រោយ។
ថ្លែងទៅកាន់ពលរដ្ឋជាតិតាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីមានការតវ៉ាជាច្រើនអាទិត្យមក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅការតវ៉ារបស់ក្រុមបាតុករថាជាការ «គិតជ្រៅជ្រះ» ហើយលោកបានស្នើសុំឱ្យមានការរំសាយកំហឹងពីពួកបាតុករទាំងនោះ ដោយលោកបានបន្តថា៖ «ខ្ញុំនឹងស្នើសុំឱ្យនិយោជកទាំងអស់ ឱ្យបង់ប្រាក់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិករបស់ពួកគេ»។ លោកក៏បានបន្ថែមដែរថា លោកប្រហែលជាមិនអាចធ្វើឱ្យមានការឆ្លើយតបគ្រប់គ្រាន់ទៅនឹងច្បាប់ថ្មីដែលលោកចង់ដាក់ឱ្យអនុវត្តន៍នេះទេ ដូចនេះលោកត្រូវសម្រេចចិត្តតាមពលរដ្ឋរបស់លោក៕





អត្ថបទ៖ លីដា
ប្រភព៖ washingtontimes