កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ត្រូវលុបចោលទៅវិញ ជុំវិញសេចក្តីថ្លែងការណ៍របស់ G7 ពាក់ព័ន្ធនឹងកោះតៃវ៉ាន់
- BY
- autoadmin
- August 4, 2022
ក្រសួងការបរទេសចិនបាននិយាយថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងសមភាគីជប៉ុន ត្រូវលុបចោលទៅវិញ ជុំវិញសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ G7 ពាក់ព័ន្ធនឹងបញ្ហានៅតៃវ៉ាន់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។ ជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រួមទាំងប្រទេសជប៉ុន បានអំពាវនាវដល់ប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីដោះស្រាយភាពតានតឹងជុំវិញច្រកសមុទ្រតៃវ៉ាន់ដោយសន្តិវិធី។

ប៉ុន្តែយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា៖«ទីក្រុងប៉េកាំងមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ»។ គួរឱ្យដឹងដែរថា ប្រទេសចិនបានបញ្ចេញប្រតិកម្មភ្លាមៗ ចំពោះទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ខណៈបានប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីតាំងចំនួន ៦ កន្លែងព័ទ្ធជុំវិញកោះតៃវ៉ាន់តែម្ដង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






