អន្តរជាតិ

ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់បានផ្ទុះ​ឡើង​ម្ដង​ទៀត​ក្នុង​រយៈ​ពេល ៨​ខែ ចុង​ក្រោយ​​ ប៉ុន្តែមិន​បាន​ប៉ះ​ពាល់​ដល់​ការ​ហោះ​ហើរ​ទេ

BY
autoadmin
August 5, 2022

យោងតាម គេហទំព័រព័ត៌មាន Thairath បានរាយការណ៍ថា ភ្នំភ្លើង “Fagradalsfjall” ដែលស្ថិតនៅឆ្ងាយពីទីក្រុង Reykjavík រដ្ឋធានីនៃប្រទេសអ៊ីស្លង់ មានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រភាគនិរតី មានការផ្ទុះភ្នំភ្លើងឡើង បណ្តាលអោយមានផ្សែង​ហុយ​ចេញ​ពី​ប្រេះ​តូច​នៅ​ក្នុង​រណ្ដៅជាបន្តបន្ទាប់ ដែលជាប្រវែងបន្ត​ទៅ​មុខ​ចម្ងាយ​ប្រហែល ១០០-២០០ ម៉ែត្រ ដែលមានលំហូរ​កម្អែល​ដែល​រីង​ស្ងួត​ពី​ការ​ផ្ទុះ​កាល​ពី​ឆ្នាំ​មុន ហើយការផ្ទុះនេះគឺជាការផ្ទុះភ្នំភ្លើងលើកដំបូងក្នុងរយៈពេលជិត ៨០០ ឆ្នាំនៅឧបទ្វីប Reykjanes ។

តាមសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ដូច្នេះថា៖​ វាគឺជាការផ្ទុះលើកដំបូងក្នុងរយៈពេលប្រាំបីខែចាប់តាំងពីការផ្ទុះចុងក្រោយនៃភ្នំភ្លើងនេះបានស្ងប់ស្ងាត់។ ចំណែកតំបន់ជុំវិញភ្នំភ្លើងគឺជាជ្រលងភ្នំដែលគ្មានមនុស្សរស់នៅ ប៉ុន្តែក៏មិនឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិ Keflavik ប៉ុន្មានដែរ ក្រោយមកការិយាល័យភូមិសាស្ត្រនៃប្រទេសអ៊ីស្លង់ បានចេញការព្រមានដល់ប្រជាជន និងអ្នកទេសចរណ៍ អោយជៀសវាងការចូលទៅជិតភ្នំភ្លើង។ ចំណែកអ្នក​នាំ​ពាក្យ​អាកាសយានដ្ឋាន​បាន​និយាយ​ថា៖ ថ្មីៗនេះ ព្រលានយន្តហោះនៅតែបើកជាធម្មតា និងការផ្ទុះភ្នំភ្លើង “Fagradals Fjal” មិនប៉ះពាល់ដល់ការហោះហើរទេ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញខាងភូមិសាស្ត្រនៃប្រទេសអ៊ីស្លង់ បានព្យាករណ៍រួចហើយថា អាចនឹងមានការផ្ទុះភ្នំភ្លើងនៅកន្លែងណាមួយនៅក្នុងឧបទ្វីប Reykjanes បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់កាលពីសប្តាហ៍មុន៕


អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: