ប្រទេសជប៉ុនត្រូវជួបនឹងការផ្ទុះឡើងរលកថ្មីនៃជំងឺកូវីដ-១៩ ម្តងទៀត ជាមួយនឹងការឆ្លងថ្មីជាង ២សែននាក់
- BY
- autoadmin
- August 7, 2022
ជប៉ុន៖ រយៈពេល២ថ្ងៃជាប់គ្នាដែលចំនួនសរុបនៃការឆ្លងមេរោគកូវីដ-១៩ ត្រូវបានគេរាយការណ៍ ពាក់ព័ន្ធនឹងចំនួនករណីដែលបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានកើនលើស ២០០,០០០ នាក់ ដោយចំនួននៃការឆ្លងថ្មីកាលពីថ្ងៃពុធក៏បានបំបែកករណីខ្ពស់បំផុតមិនធ្លាប់មាន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សចំនួន ២៣៣,០០០ នាក់បានឆ្លងមេរោគ ហើយក៏មានអ្នកស្លាប់ដោយសារ COVID-19 ផងដែរ។ ចំនួនអ្នកឆ្លងកើនឡើងយ៉ាងឆាប់រហ័សដូចនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា តើប្រព័ន្ធសុខាភិបាលនឹងអាចដោះស្រាយជាមួយនឹងចំនួនករណីដ៏ច្រើននៅក្នុងរលកទីប្រាំពីរនៃការផ្ទុះឡើងនៃ COVID-19 របស់ប្រទេសនេះឬយ៉ាងណា?

ទោះជាយ៉ាងណាក៏ដោយជនជាតិជប៉ុនបានចាប់ផ្តើមប្រុងប្រយ័ត្ន និងបាននាំគ្នាការពារខ្លួនអ្នកបន្ថែមទៀត បន្ទាប់ពីចំនួនអ្នកឆ្លងបានបន្តកើនឡើង ដោយការចាប់ផ្តើមពាក់ម៉ាសគ្រប់ពេល ទោះបីជាអាកាសធាតុក្តៅក៏ដោយ ដូចជានៅ Shibuya តំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញនៃទីក្រុងតូក្យូ ឃើញមានអ្នកថ្មើរជើងស្ទើរតែទាំងអស់ពាក់ម៉ាស ដោយពួកគេភាគច្រើនជឿថាការពាក់ម៉ាស់អាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។
ខណៈលោកវេជ្ជបណ្ឌិត Ichi Kusumi អ្នកជំនាញផ្នែកការពារ និងគ្រប់គ្រងជំងឺបាននិយាយដូច្នេះថា «ប្រទេសជប៉ុនមានរលកថ្មីនៃការផ្ទុះឡើង បន្ថែមពីលើកត្តាផ្លាស់ប្តូរនៃវីរុស BA.5 ដែលបង្កើនល្បឿននៃការរីករាលដាលហើយ ការធ្វេសប្រហែស ឬខ្ចិលក្នុងការការពារខ្លួន ដែលបានត្រឡប់ទៅរកសកម្មភាពការប្រើប្រាស់ជីវិតបែបធម្មតាវិញ ដែលជាហេតុនៅតែមានការផ្ទុះឡើង ហើយវាក៏ជាកត្តាសំខាន់មួយដែលបង្កើនចំនួនអ្នកឆ្លងផងដែរ លើសពីនេះទៅទៀតចំពោះការបើកចំហសម្រាប់ភ្ញៀវទេសចរបរទេសចូលមក និងសកម្មភាពឃោសនាបោះឆ្នោត ជាមួយនឹងការមានអ្នកចូលរួមជាច្រើន ដែលទាំងអស់នេះគឺអំណោយផលដល់ការរីករាលដាលនៃមេរោគបានល្អណាស់ ហើយស្ថានភាពបច្ចុប្បន្ននេះក៏បាននាំអោយកើតជាសំណួរដល់រដ្ឋាភិបាលថា តើរដ្ឋាភិបាលជប៉ុនអាចទប់ទល់បានកម្រិតណា៕




អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






