ភ្លើងឆេះ Pub ដ៏ល្បីមួយនៅប្រទេសថៃ ភ្ញៀវនាំគ្នារត់ចេញយ៉ាងប្រសាចចែកជើងគ្នា បណ្តាលឲ្យមនុស្ស១៣នាក់បាត់បង់ជីវិត និង៤០នាក់រងរបួស (មានវីដេអូ)
- BY
- autoadmin
- August 5, 2022
យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះ Pub ដ៏ល្បីមួយឈ្មោះ MOUNTAIN B ក្នុងក្រុងសត្យាហ៊ីប ស្ថិតលើផ្លូវសុខុមវីតបាងណា ភូមិបាងណាត្រាត ភូមិ៧ ឃុំ ផ្លូតាហ្លួង ស្រុកសាតាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ។

នៅក្នុងក្លឹបកម្សាន្តនោះមានភ្ញៀវចូលរាំលេង ផឹកស៊ីកម្សាន្តប្រមាណ១០០នាក់ ហើយក្រោយមកភ្លើងបានចាប់ផ្តើមឆេះនៅជុំវិញដំបូល និងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញតំបន់ក្លឹប ដោយសារតែដំបូលត្រូវបានបាញ់ដោយស្នោសម្រាប់ការស្រូបសំឡេង ជាមូលហេតុនាំអោយភ្លើងងាយនឹងឆាបឆេះ រួមជាមួយនឹងច្រកចេញ ដែលមានតែទ្វារខាងមុខមួយប៉ុណ្ណោះ ជាហេតុនាំអោយភ្លើងកាន់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆក់យកជីវិតភ្ញៀវដែលចូលកម្សាន្តចំនួន ១៣នាក់ និងប្រមាណ ៤០នាក់ទៀតរងរបួស។
យោងតាមការសាកសួរ លោក Jiraphat Thurapan អាយុ ៥១ ឆ្នាំ ដែលជាជនរងគ្រោះម្នាក់បានរៀបរាប់ថា មុនពេលកើតហេតុ គឺពេលកំពុងតែចាក់ភ្លេង ខណៈភ្ញៀវកំពុងរាំយ៉ាងរំភើយ ឯភ្លើងបានឆាបឆេះពីពិដានមក ក្រោយមានការផ្ទុះបានកើតឡើងជាច្រើនដងជាប់ៗគ្នា ចំណែកការផ្ទុះនេះដែរបានឆក់យកជីវិតមនុស្សជាច្រើននាក់ ហើយភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះទៅលើរាង្គកាយភ្ញៀវដែលមកកម្រាន្តនាពេលនោះ ហើយក៏មានភ្ញៀវខ្លះទៀតបានព្យាយាមរត់ចេញមកខាងក្រៅបានសម្រេច ហើយក៏រត់ចេញពីការឆាប់ឆេះនេះដែរក៏បានបណ្តាលឲ្យមានអ្នករបួសជាច្រើននាក់ផងដែរ។
យោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ពេលនេះមន្ត្រីកោសល្យវិច្ច័យ និងក្រុមជួយសង្គ្រោះ កំពុងឈូសឆាយតំបន់នោះ ដោយហាមមិនអោយបុគ្គលណាម្នាក់នៅជិតអាគារនេះឡើយ ដោយសារតែអាគារនេះកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកការសន្និដ្ឋានជំហានដំបូងបានលើកឡើងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីលើពិដាន មុនពេលរាលដាលរហូតដល់មានភ្លើងឆាបឆេះនិងការផ្ទុះបានកើតឡើង៕










អត្ថបទ៖ Bee
ប្រភព៖thairath
រូបភាព៖ Thai Press
- Share This Post:






