តារាចម្រៀងល្បីឈ្មោះម្នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះ Pub នៅប្រទេសថៃ (មានវីដេអូ)
- BY
- autoadmin
- August 5, 2022
ថៃ៖ កាលពីយប់រំលងអាធ្រាត្រ វេលាម៉ោង០១និង២៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឆេះក្លឹប Pub ដ៏ល្បីមួយឈ្មោះ MOUNTAIN B ក្នុងក្រុងសត្យាហ៊ីប ស្ថិតលើផ្លូវសុខុមវីតបាងណា ភូមិបាងណាត្រាត ភូមិ៧ ឃុំ ផ្លូតាហ្លួង ស្រុកសាតាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ ដោយសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានអណ្តាតភ្លើងកើតឡើង មានការផ្ទុះពីរដងបានបន្លឺឡើងនៅក្បែរស្តង់ឌីជេ មុនពេលផ្កាភ្លើងបានកើតឡើងនៅជាប់នឹងបន្ទះស្នោស្រូបសំឡេង ដែលងាយឆេះ រហូតដល់រីករាលដាលយ៉ាងលឿនពេញអគារ។

ក្រោយមកមានការរកឃើញថា មនុស្សចំនួន១៣នាក់ (ស្រី៤នាក់ បុរស៩នាក់) បានស្លាប់បាត់បង់ជីវិត ដោយនៅមុខទ្វារក្លឹបចំនួន ៤នាក់ ក្នុងបន្ទប់ទឹកបុរស ៣នាក់ នៅខាងក្រោយស្តង់ឌីជេ ១នាក់ អ្នកគិតលុយ ២នាក់ នៅមុខអ្នកគិតលុយ ៣នាក់ ហើយសាកសពស្ថិតក្នុងសភាពត្រូវភ្លើងឆាបឆេះពេញខ្លួនប្រាណ ដែលក្នុងនោះមានតារាចម្រៀងម្នាក់ឈ្មោះ អ៊ឹម ឬ ឆាតឆៃ ឈឿនកា ដែលតារាចម្រៀងល្បីប្រចាំហាង ដោយមានអ្នកគាំទ្រចូលមក Comment និងចូលរួមរំលែកទុក្ខ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនជាច្រើន។

ក្រោយមកនៅវេលាម៉ោង ៥:០០នាទីព្រឹក ចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ ដែលពេលនេះនៅតែបញ្ជាក់ថា មនុស្សទាំង១៣នាក់ស្គាល់ឈ្មោះដូចជា៖
១.វរសេនីយ៍ឯក ឯក វ៉ារ៉ាគុលចំរុះ អាយុ៣២ឆ្នាំ
២.វរសេនីយ៍ទោ ឯក សំរឹទ្ធ ហ៊ិនថៅ អាយុ៣១ឆ្នាំ
៣.លោក ខន វិត មៀងខេមមី អាយុមិនស្គាល់អត្តសញ្ញាណ ៤.ឈ្មោះ Surakarn Ruangrit អាយុ ៣៥ ឆ្នាំ
៥.ឈ្មោះ Natthida Buangthima អាយុ ២៨ ឆ្នាំ
៦.ឈ្មោះ Jetsaporn Pinanong អាយុ ២០ ឆ្នាំ
៧.ឈ្មោះ វីរ៉ាយ៉ា តាំងសាំងហ្គា អាយុ៣០ឆ្នាំ
៨.នាងព្រំ ផន បូកសាវ៉ាត អាយុមិនស្គាល់
៩.នាងវ៉ាធីនី ហ៊ុយធីម៉ាល់ អាយុ១៩ឆ្នាំ
១០.នាង សាវីតា ចន្ថា អាយុប្រហែល៣០ឆ្នាំ
១១.ឈ្មោះ ឆាតឆៃ ឈឿនកា អាយុ៣០ឆ្នាំ ជាអ្នកចម្រៀងប្រចាំហាង ចំណែកឈ្មោះដែលគេនៅមិនទាន់ដឹងមានប្រុសចំនួន ២នាក់៕



អត្ថបទ៖ Bee
ប្រភព៖ khaowanni
- Share This Post:






