អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយទឹកជន់លិចប្រទេសជប៉ុន ទាំងផ្លូវស្ពានក៏ត្រូវរងការខូចខាត ចំណែកប្រជាជនជាងកន្លះ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ

BY
autoadmin
August 7, 2022

យោងតាមសារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន បណ្តាលឱ្យមានទឹកជំនន់ជនលិចភ្លាមៗ ហើយ​មាន​សេចក្តីរាយការណ៍​ថា ផ្លូវ និង​ស្ពាន​បាន​បាក់​នៅ​ជាច្រើន​កន្លែង​ ខណៈពេលដែលប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីទឹក។ ដោយតំបន់ជាច្រើននៃប្រទេសជប៉ុននៅតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជា​លទ្ធផលទឹក​ក្នុង​ទន្លេ​ជា​ច្រើន​បាន​ហូរចូល​ច្រាំង​ទន្លេ និង​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្ត Yamagata ស្ថិតនៅតំបន់ភាគឦសាន ទន្លេ Mogami បានជន់លិចជាច្រើនកន្លែង ជាហេតុបណ្តាលឱ្យមានការបាក់ដី ផ្ទះ​លិច​ទឹក​ ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ពិភព​សង្គម​រូបភាព​នៃ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ចែក​រំលែក បន្ទាប់ពីផ្លូវបានដួលរលំនៅក្នុងទីក្រុង Kawanichi ហើយ​ស្ពាន​បាន​បាក់​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​តំបន់​ជាច្រើន​ត្រូវ​កាត់ផ្តាច់។

ខណៈជាពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏បានប៉ះពាល់ដល់សេវារថភ្លើងចាប់តាំងពីយប់ថ្ងៃពុធ សារព័ត៌មានបានគេរាយការណ៍បន្តថា ខ្សែរថភ្លើងភាគខាងលិចនៅ Fukushima ហើយខ្សែ Yonezaka Line នៅ Yamagata បានដួលរលំ ដែលបណ្តាលឱ្យរថភ្លើង Shinkansen ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
គួរបញ្ជាក់អោយដឹងផងដែរថា៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ហើយមនុស្សប្រហែល ៥០០,០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសនៅក្នុងខេត្ត Niigata, Ishikawa និង Yamagata ប៉ុន្តែមិនមានការរាយការណ៍ពីការស្លាប់នោះទេ៕

អត្ថបទ៖ Bee
ប្រភព៖ reuters

Share This Post: