ខ្សែបម្រើ Jack Wilshere ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ ប្រសិនបើក្លឹបមិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងរូបគេ
- March 2, 2018
ខ្សែបម្រើ Jack Wilshere ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ ប្រសិនបើក្លឹបកាំភ្លើងធំ Arsenal មិនព្រមផ្ដល់កុងត្រាថ្មីដ៏ខ្សែបម្រើរូបនេះទេ។

ក្លឹបកាំភ្លើងធំ Arsenal បានទទូចថានឹងកាត់ប្រាក់ឈ្នួលពលកម្មរបស់ខ្សែបម្រើ Jack Wilshere 25% ដើម្បីយកទៅបន្ថែមប្រាក់ឈ្នួលពលកម្មអោយកីឡាករ Pierre-Emerick Aubameyang កីឡាករ Henrikh Mkhitaryan និងកីឡាករ Mesut Ozil ដើម្បីអោយពួកគេបន្ដស្នាក់នៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។
ខ្សែបម្រើ Jack Wilshere គឺចេញយុវជនពីរបស់ក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើរូបនេះចូលលេងអោយក្លឹបកាំភ្លើងធំ Arsenal តាំងពីអាយុ 9 ឆ្នាំមកម្លេះដោយសារតែរូបគេស្រឡាញ់ក្លឹបកាំភ្លើងធំ Arsenal តាំងពីក្មេង។ កុងត្រារបស់ខ្សែបម្រើ Jack Wilshere ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ លោក Arsene Wenger ពិតជាចង់អោយ Jack Wilshere បន្ដស្នាក់នៅជាមួយនឹងក្លឹបណាស់ ប៉ុន្ដែលោកត្រូវគោរពតាមការសម្រេចចិត្តរបស់ក្លឹប។ គិតមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានបន្ដកុងត្រាថ្មីជាមួយនឹងខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនៅឡើយទេ។
នៅក្នុងសន្និសីទកាសែតលោក Arsenal បាននិយាយ៖ គាត់ចង់អោយខ្សែបម្រើ Jack Wilshere ចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយនឹងក្លឹបណាស់ គាត់សប្បាយចិត្តនឹងស្វែងរកប៊ិចអោយ Jack ចុះហត្ថលេខាប្រសិនបើ Jack បន្ដកុងត្រាថ្មីជាមួយនឹងក្លឹប ប៉ុន្ដែគាត់ត្រូវគោរពតាមការសម្រេចចិត្តរបស់ក្លឹបជាមុនសិន។ Jack គាត់បានលះបង់ប្រាក់ឈ្នួលរបស់គាត់ 25% ដើម្បីកីឡាករថ្មី លោក Arsene Wenger ពិតជាមិនចង់អោយ Jack ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ឡើយហើយលោក Arsene Wenger ក៏ដឹងថា Jack ត្រៀមខ្លួនរួចដែរក្នុងការចាកចេញពីក្លឹបនៅក្នុងរដូវកាលក្រោយនេះ។

បុត្រ
ប្រភព៖ TheSun
- Share This Post:






