អន្តរជាតិ

អាជ្ញាធរ​សុខាភិបាល​ជប៉ុនបាន​បញ្ជាក់​ពី​ករណី​ទី៣ នៃ​ជំងឺ​អុត​ស្វា Monkeypox

BY
autoadmin
August 6, 2022

អាជ្ញាធរ​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ទី៣នៃ​ជំងឺ​អុត​ស្វា​ ដែលត្រូវបានរកឃើញពីបុរសម្នាក់ មានអាយុ ២០ឆ្នាំ ដែលធ្វើការនៅមូលដ្ឋានទ័ពអាកាស Yokota របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងតូក្យូ។ ពួកគេនិយាយថា គាត់បានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្ររបស់មូលដ្ឋានទ័ព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរោគសញ្ញារួមមានឈឺក្បាល ឈឺខ្លួន និងកន្ទួល។ រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា លោកបានឆ្លងជំងឺកាលពីថ្ងៃសុក្រ។

មន្ត្រី​និយាយ​ថា បុរស​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​មូលដ្ឋាន ហើយគាត់មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ នាពេលថ្មីៗនេះទេ ប៉ុន្តែបានទាក់ទងជាមួយនរណាម្នាក់ដែលមកប្រទេសជប៉ុនពីបរទេស មុនពេលមានរោគសញ្ញា។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងយោធាសហរដ្ឋអាមេរិក ដើម្បីតាមដានផ្លូវឆ្លង និងកំណត់ថា តើមាននរណាម្នាក់បានទាក់ទងជិតស្និទ្ធជាមួយបុរសនោះ ឬអត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: