Messi ព្រមទទួលសំណើរ Ronaldo ទេ? ខណៈដែល Ronaldo អញ្ជើញ Messi ទៅកាន់លីគកំពូល Serie A
- December 11, 2018
ខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកឡើងថា៖ Messi ប្រហែលត្រូវការពេលបន្ថែម ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានអញ្ជើញខ្សែប្រយុទ្ធ Lionel Messi មកចូលរួមនៅក្នុងលីគកំពូល Serie A របស់អ៊ីតាលី។

កីឡាករឆ្នើមទាំងពីររូបនេះបានឈរនៅលើកំពូលតារាងកីឡាករឆ្នើមរបស់ពិភពលោកក្នុងរយៈពេល 1 ទសវត្សចុងក្រោយនេះ ជាពិសេសខ្សែប្រយុទ្ធទាំងពីរនេះបានធ្វើឲ្យលីគកំពូលអេស្ប៉ាញកក្រើកក្នុងរយៈពេល 9 ឆ្នាំចុងក្រោយបន្ទាប់ពី Ronaldo បង្ហាញវត្តមាននៅក្នុងក្លឹបអធិរាជសរ Real Madrid។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលដើមរដូវកាលនេះដោយតម្លៃផ្ទេរខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះគឺមានតម្លៃដល់ទៅ 100លានអឺរ៉ូ។
ខ្សែប្រយុទ្ធ Ronaldo បាននិយាយប្រាប់សារពត៌មានអុីតាលីថា៖ ខ្ញុំរីករាយប្រសិនបើមានឱកាសជួបគ្នាជាមួយនឹង Messi ម្ដងទៀតនៅក្នុងលីគកំពូលអុីតាលី។ Messi គាត់ប្រហែលជានឹកខ្ញុំ។ ខ្ញុំបានលេងនៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ អុីតាលី និងព័រទុយហ្គាល់ ខណៈដែល Messi មិនទាន់ចេញពីប្រទេសអេស្ប៉ាញនៅឡើយ។ គាត់ត្រូវការពេលវេលាបន្ថែម។ សម្រាប់ខ្ញុំ ជីវិតគឺជាការប្រកួតប្រជែង ខ្ញុំចូលចិត្តវាហើយខ្ញុំចង់ធ្វើឱ្យអ្នកគ្រប់គ្នាសប្បាយចិត្ត។ ខ្ញុំចង់ឱ្យគាត់មកប្រទេសអ៊ីតាលីនៅថ្ងៃណាមួយ ហើយខ្ញុំនឹងព្រមទទួលការប្រកួតប្រជែងជាមួយគាត់ម្ដងទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់សប្បាយចិត្តនៅទីនោះខ្ញុំគោរពគាត់។

បុត្រ
ប្រភព៖ Goal
- Share This Post:






