ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្លូវថ្នល់របស់ប្រទេសថៃ ជាប់ក្នុងចំណោមផ្លូវ ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតរបស់អាស៊ីអាគ្នេយ៍

    BY autoadmin December 11, 2018
    ផ្លូវថ្នល់របស់ប្រទេសថៃ ជាប់ក្នុងចំណោមផ្លូវ ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតរបស់អាស៊ីអាគ្នេយ៍

    ផ្លូវថ្នល់របស់ប្រទេសថៃនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានគ្នគ្រោះថ្នាក់បំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ទោះបីព្រះរាជាណាចក្រមួយនេះបានធ្លាក់ចុះអត្រាគ្រោះថ្នាក់ពីលេខរៀងទី២ មកនៅលំដាប់ទី៨ ក្នុងពិភពលោកវិញក៏ដោយ។ យ៉ោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ស្ថានភាពសុវត្ថិភាពចរាចរណ៍នៅប្រទេសថៃ នៅតែមិនមានភាពប្រសើរឡើង។​ របាយការណ៍នេះក៏បានបង្ហាញពីអត្រាមរណភាពរបស់ប្រជាជនថៃដោយលើកឡើងថា មនុស្សប្រហែល៣២នាក់ ក្នុងចំណោម ១០០,០០០នាក់ ត្រូវបានស្លាប់ជាមធ្យមនៅក្នុងឆ្នាំ២០១៦។ ចំនួននេះបានធ្វើឱ្យផ្លូវថ្នល់ក្នុងប្រទេសថៃ ក្លាយជាផ្លូវថ្នល់ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងអាស៊ាន និងក្នុងចំណោមអ្នកស្លាប់ច្រើនបំផុតក្នុងពិភពលោក។

    របាយការណ៍ដែលចងក្រងដោយប្រើទិន្នន័យតាំងពីឆ្នាំ២០១៦ និងចូលរួមពីប្រទេសចំនួន១៧៥ បានបង្ហាញថា ទ្វីបអឺរ៉ុបមានផ្លូវថ្នល់ដែលមានសុវត្ថិភាពបំផុតដោយមានចំនួនមនុស្សត្រឹម ៩.៣នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ប៉ុណ្ណោះដែលមានការស្លាប់ដោយគ្រោះថ្នាក់លើផ្លូវថ្នល់នេះ។ របាយការណ៍នេះបានបង្ហាញថា ប្រទេសថៃជាមធ្យមមានមនុស្សចំនួន ២២,៤៩១នាក់ បានស្លាប់នៅលើផ្លូវថ្នល់ជារៀងរាល់ឆ្នាំ។ របាយការណ៍ដដែលនេះក៏បានរកឃើញថា ស្ថានភាពទាក់ទងនឹងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាន់តែអាក្រក់ទៅៗមិនថាតែក្នុងប្រទេសថៃតែមួយទេ ហើយយ៉ាងហោចណាស់មានមនុស្សម្នាក់នឹងស្លាប់ជារៀងរាល់២៤វិនាទី នៅក្នុងពិភពលោកយើងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: