អន្តរជាតិ

ប្រទេសអ៊ីតាលីរកឃើញគ្រាប់បែកសល់ពីសម័យសង្គ្រាមលោកលើកទី២ បន្ទាប់ពីទន្លេរីងស្ងួត ដោយសារគ្រោះរាំងស្ងួត

BY
autoadmin
August 8, 2022

អ៊ីតាលី៖ ដោយសារតែអាកាសធាតុក្តៅខុសពីធម្មតា និងមិនមានទឹកភ្លៀងផងនោះ ជាលទ្ធផល ភាគខាងជើងប្រទេសអ៊ីតាលីប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំង ហើយនេះធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ចំណែកមន្ត្រី​យោធា​ម្នាក់​បាន​ប្រាប់​រ៉យទ័រ​យ៉ាងដូច្នេះថា «អ្នក​នេសាទ​ម្នាក់បាន​រក​ឃើញគ្រាប់​បែកមួយគ្រាប់​នៅ​មាត់​ទន្លេ​ពោធិ៍» នេះ​បើ​តាម​មន្ត្រី​យោធា​អ៊ីតាលី ដោយគ្រាប់បែកមិនទាន់ផ្ទុះនោះមានផ្ទុកសារធាតុគីមីផ្ទុះចំនួន ២៤០គីឡូក្រាម ត្រូវបានរកឃើញនៅក្បែរភូមិមួយក្នុងទីក្រុង Lombardy កាលពីខែកក្កដាកន្លងទៅ។

ក្រោយមកទៀតមនុស្សជាង ៣,០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីទីនោះ ហើយអាជ្ញាធរបានបញ្ជាឱ្យបិទដែនអាកាសក្នុងរយៈពេលខ្លីនៅក្នុងតំបន់នោះ រួមទាំងការលុបចោលចរាចរណ៍ផ្លូវទឹកជាបណ្តោះអាសន្ន ទើបក្រុមអ្នកជំនាញគ្រឿងផ្ទុះ បានបំផ្ទុះគ្រាប់នោះចោលដោយសុវត្ថិភាពកាលពីម្សិលមិញ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ទន្លេ Po គឺជាទន្លេដែលវែងជាងគេនៅក្នុងប្រទេសអ៊ីតាលី ដែលមានដើមកំណើតមកពីភ្នំអាល់ ហើយហូរចូលទៅក្នុងសមុទ្រ Adriatic ប៉ុន្តែ​ពី​រូបភាព​ផ្កាយរណប​ចុង​ក្រោយ​បំផុត​ក្នុង​ឆ្នាំ​នេះ​គេ​បាន​រក​ឃើញ​ថា ផ្នែកជាច្រើននៃទន្លេជួបប្រទះគ្រោះរាំងស្ងួតជាលទ្ធផលនៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរ សូម្បី​តែ​អាជ្ញាធរ​អ៊ីតាលី​ក៏​ត្រូវ​ប្រកាស​អាសន្ន​នៅ​តំបន់​ជុំវិញ​ទន្លេ Po ដែលនេះគឺជាតំបន់ដែលស្មើនឹងមួយភាគបីនៃការផលិតកសិកម្មរបស់ប្រទេស៕

អត្ថបទ៖ Bee
ប្រភព៖ bbc

Share This Post: