អន្តរជាតិ

ម្ចាស់ Pub ដែលឆេះនៅប្រទេសថៃបានធ្វើការសុំទោស និងប្រកាសសងជម្ងឺចិត្ត​ដល់ជនរងគ្រោះទាំងអស់ បន្ទាប់​ពី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ

BY
autoadmin
August 9, 2022

ថៃ៖ នាថ្ងៃទី៨ ខែសីហា លោក Pongsiri Panprasong ឬ Sia Bee ជាម្ចាស់​ Pub ឈ្មោះ Mountain B បាន​ដើរ​ចេញ​ពី​តុលាការខេត្ត Pattaya ហើយ​ប្រញ៉ាប់ចូល​ឡាន​ឯកជន​ភ្លាម បន្ទាប់ពីត្រូវបានតុលាការអនុញ្ញាតអោយនៅក្រៅឃុំជាបណ្តោះអាសន្ន ជាមួយនឹងលុយតម្កល់ចំនួន ៣០០,០០០ បាត ជាមួយ​លក្ខខណ្ឌថែមមួយចំនួនទៀតមានដូចជា៖

១- កុំជ្រៀតជ្រែកជាមួយភ័ស្តុតាង ឬបង្កភាពទុច្ចរិតផ្សេងៗ
២- ឱ្យ​ជនជាប់ចោទ​មក​រាយការណ៍​ក្រោយ​បញ្ចប់​ការ​ឃុំខ្លួន​លើក​ទី​២ លើកទី​៤ និងលើក​ទី​៧។ បន្ទាប់ពីត្រូវបានដោះលែង លោក Pongsiri Panprasong ឬ Sia Bee បានប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា “ខ្ញុំសុំទោស ខ្ញុំនឹងសងជម្ងឺចិត្តគ្រប់យ៉ាង ខ្ញុំនឹងចេញថ្លៃព្យាបាលអោយអ្នកទាំងអស់គ្នា ទាំងសំឡេង​​ញ័រហើយទឹក​មុខ​ក្រៀមក្រំ មុននឹងធ្វើដំណើរចេញពីតុលាការភ្លាមៗ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ អ្នកសារព័ត៌មានបានសម្ភាសន៍ទៅកាន់អ្នកស្រី Anongnat Panprasong អាយុ ៣១ឆ្នាំ ដែលជាភរិយារបស់ “សៀ ប៊ី” បាននិយាយដោយសង្ឃឹម​ថា​ នឹង​សុំ​ក្តី​មេត្តា​ដល់​តុលាកាអោយប្តីនៅក្រៅឃុំ ដើម្បីពន្លឿនការព្យាបាល ជូនជាសំណងដល់អ្នកស្លាប់ និងរបួសទាំងអស់ ព្រមទាំង​បញ្ជាក់នឹងអះអាងថា៖ «ប្តីរបស់អ្នកស្រីមិនមែនជាអ្នកចេញមុខទទួលកំហុសជំនួសគេ ដែលជាម្ចាស់ក្លឹបទេ គឺប្តីគាត់ពិតជាម្ចាស់ក្លឹបដែលឆេះពិតប្រាកដមែន» ដែលតាំងពីថ្ងៃកើតហេតុ ប្តីរបស់អ្នកស្រីបានស្វះស្វែងជួយសហការណ៍គ្រប់បែបយ៉ាងដោយបន្ទាប់ពីជួយអតិថិជន និងពន្លត់ភ្លើង រហូតដល់ភ្លើងអាចគ្រប់គ្រងបាន ហើយប្តី​របស់អ្នកស្រីបានមក​ប៉ុស្តិ៍​ប៉ូលិស​ ដោយសហការណ៍ជាមួយប៉ូលិសគ្រប់យ៉ាង រហូតដល់មានដីកាចាប់ខ្លួន មុន​ពេល​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ។

គួររម្លឹផងដែរកថា កាលពីយប់ថ្ងៃទី៤ ឆ្លងចូលថ្ងៃទី៥ ខែសីហាកន្លងទៅ​ ពោលគឺនៅម៉ោង ១ រំលងអាធ្រាត្រ មានអគ្គីភ័យដ៏សន្ធោសន្ធៅមួយលេបត្របាក់ Pub មួយកន្លែងឈ្មោះ MOUNTAIN B នៅ​ក្នុង​ក្រុង​សត្យា​ហ៊ីបស្ថិតលើ​ផ្លូវ​សុខុមវីតបាងណា ភូមិ​បាង​ណា​ត្រាត ភូមិ​៧ ឃុំ ​ផ្លូ​តា​ហ្លួង ស្រុក​សា​តា​ហ៊ីប ខេត្ត​ឈុន​បុរី ភាគខាងត្បូងប្រទេសថៃ ដែលបានបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០នាក់រងរបួស៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: