ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបានផ្អាកការនាំចូលសាច់គោពីក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ដោយសារមានផ្ទុកសារធាតុហាមឃាត់

    BY autoadmin August 11, 2022
    ចិនបានផ្អាកការនាំចូលសាច់គោពីក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ដោយសារមានផ្ទុកសារធាតុហាមឃាត់

    អគ្គនាយកដ្ឋានគយរបស់ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្អាកការនាំចូលសាច់គោទាំងអស់ពីក្រុមហ៊ុនអាមេរិក King Meat Service Inc បន្ទាប់ពីបានរកឃើញសារធាតុហាមឃាត់នៅក្នុងសាច់គោ ដែលនាំចូលមកក្នុងប្រទេសចិន។ អាជ្ញាធរចិនបានរកឃើញសារធាតុ Ractopamine ដែលជាប្រភេទសារធាតុបន្ថែមក្នុងចំណីសត្វ ហើយខ្លួននឹងផ្អាកការនាំចូលផលិតផលសាច់ពីក្រុមហ៊ុននេះទាំងអស់ចាប់ពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរចិនបាននិយាយថា ខ្លួនក៏បានជូនដំណឹងនេះ ទៅកាន់ក្រសួងកសិកម្មសហរដ្ឋអាមេរិកអំពីករណីនេះផងដែរ។

    រំលឹកផងដែរថា ប្រទេស​ចិនក៏​ធ្លាប់បាន​ផ្អាក​ការ​នាំ​ចូល​សាច់​គោ​ពីក្រុមហ៊ុន AA Meat Products Inc មួយផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិកផងដែរ កាលពីនៅ​ក្នុង​ខែ​មិថុនាកន្លងទៅ។ សម្រាប់ហេតុផលដូចគ្នានេះ គយចិនបាននិយាយថា ខ្លួនបានផ្អាកការនាំចូលសាច់គោ ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នៅក្នុងថ្ងៃទី២៦ ខែកក្កដា។ ការផ្លាស់ប្តូរនេះបានកើតឡើង ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ ដែលវាបានបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកាន់តែខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: