ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាពាហ៍ពិពាហ៍តម្លៃ ១០០លានដុល្លាររបស់កូនសេដ្ឋីឥណ្ឌាកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ ឯភ្ញៀវដែលចូលរួមវិញគឺកប់ៗតែម្តង

    BY autoadmin December 12, 2018
    អាពាហ៍ពិពាហ៍តម្លៃ ១០០លានដុល្លាររបស់កូនសេដ្ឋីឥណ្ឌាកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ ឯភ្ញៀវដែលចូលរួមវិញគឺកប់ៗតែម្តង

    ប្រទេសឥណ្ឌា៖ កាលពីថ្ងៃពុធនេះមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ និងជាអ្នកមានជាងគេនៅតំបន់អាស៊ី លោក Mukesh Ambani បានរៀបការកូនស្រីរបស់គាត់ឈ្មោះ Isha ទៅឱ្យលោក Anand ដែលត្រូវជាកូនប្រុសរបស់មហាសេដ្ឋី  Ajay Piramal ។ អាពាហ៍ពិពាហ៍នេះត្រូវបានគេឱ្យដឹងថា ចំណាយអស់ប្រហែលជា ១០០លានដុល្លារ ប៉ុន្តែមានអ្នកអះអាងដោយសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថាវាចំណាយមិនច្រើនជាង ១៥លានដុល្លារទៅវិញ តែទោះជាយ៉ាងណាចំនួនទាំងពីរនៅតែថ្លៃកប់ពពកសម្រាប់មនុស្សសាមញ្ញ។

    ចំណែកក្នុងពិធីមុនចូលរោងការវិញគេឃើញមានអ្នកល្បីល្បាញក្នុងស្រុក និងអន្តរជាតិចូលរួមជាច្រើនដូចជា៖ Beyoncé,  Shah Rukh Khan, ហ៊ីលឡារីគ្លីនតុន និងមហាសេដ្ឋីពាណិជ្ជកម្មជាច្រើន។ របាយការណ៍មួយបានឱ្យដឹងថា ដោយការដឹងគុណដល់ទីក្រុង Udaipur និងអបអរដល់ថ្ងៃល្អនេះ ក្រុមគ្រួសារត្រកូល Ambani បានបរិច្ចាគនូវអាហារដល់មនុស្សចំនួន ៥​ ១០០នាក់ក្នុងមួយថ្ងៃ និងបន្តការផ្តល់នេះរយះពេល៤ថ្ងៃ។ តាមការឱ្យដឹងមួយក៏បាននិយាយថា បន្ទាប់ពីអាពាហ៍ពិពាហ៍នេះបញ្ចប់ គូស្វាមីភរិយាថ្មោងថ្មីនេះនឹងត្រៀមលក្ខណៈចូលរស់នៅក្នុងវិមានពេជ្រដែលមានតម្លៃ ៦៤លានដុល្លាររបស់ពួកគេនៅឯអាគារ Gulita ក្នុងទីក្រុងបុមបៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thestar

    Share This Post: