រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន បានទទួលរងការវាយប្រហារម្តងទៀតពីសំណាក់យោធារុស្ស៊ី
- BY
- autoadmin
- August 12, 2022
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា យោធារុស្ស៊ីបានធ្វើការបាញ់ផ្លោងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលដ៏ធំមួយនៅអឺរ៉ុប ម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ក្រុមហ៊ុន Energoatom បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារបានធ្វើឡើងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្ម ក៏ដូចជាស្ថានីយ៍ពន្លត់អគ្គីភ័យដែលមានទីតាំងនៅជិតរោងចក្រ។

ក្រុមហ៊ុនបាននិយាយថា កម្រិតវិទ្យុសកម្មនៅជុំវិញទីតាំងមិនមានការផ្លាស់ប្តូរទេ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មជាច្រើនត្រូវបានខូចខាត។ ប៉ុន្តែយ៉ាងណា មន្ត្រីជាន់ខ្ពស់ដែលគាំទ្ររុស្ស៊ីនៃរដ្ឋាភិបាលក្នុងតំបន់ Zaporizhzhia បានចោទប្រកាន់ថា អ៊ុយក្រែននោះទេដែលបានបើកការវាយប្រហារនេះ។ គួរឱ្យដឹងដែរថា ការវាយប្រហារជាបន្តបន្ទាប់លើរោងចក្រថាមពលនុយក្លេអ៊ែរនេះ ត្រូវបានគេរាយការណ៍ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ខណៈអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះបញ្ហានេះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






