អ្នកនយោបាយប៉ាណាម៉ាបានបង្ហោះឃ្លីបសុំជំនួយ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅកណ្តាលព្រៃ (មានវីដេអូ)
- BY
- autoadmin
- August 13, 2022
យោងតាមសារព័ត៌មាន BBC បានអោយដឹងថា លោក Dmitry Flores ដែលជាបេក្ខជនឯករាជ្យដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតប៉ាណាម៉ាឆ្នាំ ២០២៤ បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកបានបង្ហោះឃ្លីបសុំជំនួយពីភ្នាក់ងារផ្សេងៗ តាមរយៈបណ្តាញសង្គម បន្ទាប់ពីគាត់និងក្រុមរបស់គាត់បានធ្លាក់ឧទ្ធម្ភាគចក្រនៅកណ្តាលព្រៃនៅតំបន់ភ្នំភាគខាងលិចនៃប្រទេស ដោយមានផ្ទៃខាងក្រោយគឺបំណែកនៃឧទ្ធម្ភាគចក្រពណ៌ទឹកក្រូចដែលធ្លាក់។

តាមរយៈឃ្លីប លោក Flores និយាយអំពីឧបទ្ទវហេតុដែលបានកើតឡើង ខណៈពេលដែលគាត់ផ្ទាល់មានរបួសផងនិងបង្ហាញពីទីតាំងដែលពួកគេមានគ្រោះថ្នាក់ ដោយពួកគេបានអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានអោយពួកគេរួចជីវិត ហើយក៏បានសុំឱ្យមកជួយពួកគេ ដោយមានអ្នកខ្លះបាក់ជើង និងបាក់ដៃ ប៉ុន្តែក្នុងឃ្លីបនោះមិនមានការលើកឡើងពីមូលហេតុនៃការធ្លាក់យន្តហោះនោះទេ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ឧទ្ធម្ភាគចក្រ មានអ្នកដំណើរសរុបចំនួនប្រាំមួយនាក់បានមកដល់ រួមទាំងលោក Flores ហើយមនុស្សជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍នេះ ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាណាម៉ា បានបង្ហោះសារមួយនិយាយ ឥឡូវនេះ ទីភ្នាក់ងារដឹងពីកូអរដោនេនៃទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ និងកំពុងពន្លឿនប្រតិបត្តិការជួយសង្គ្រោះ៕

អត្ថបទ៖ Bee
ប្រភព៖ bbc
- Share This Post:






