១០ចំណុចដែលយើងម្នាក់ៗតែងតែខ្ជះខ្ជាយលុយលើវាជារៀងរាល់ខែទាំងមិនដឹងខ្លួន
ធ្លាប់ឆ្ងល់ដែរទេថាលុយមួយខែៗមិនដឹងរត់ទៅណាខ្លះ? ច្បាស់ណាស់ថាក្នុងសម័យកាលវីវក់នឹងរបស់ BRAND BRAND នេះ យើងម្នាក់ៗចាយលុយខ្ជះខ្ជាយណាស់ និងមិនគិតពីផលអាក្រក់របស់វាឡើយ ហើយយើងគ្រប់គ្នាមិនដែលតាមដានការចំណាយរបស់ខ្លួនឡើយ។ យ៉ាងណាមិញខាងក្រោមនេះគឺជារឿងទាំង១០ចំណុច ដែលអ្នកតែងតែចំណាយលើវាជារៀងរាល់ខែស្ទើរតែក្រខ្លួន៖
១. ផឹកតែភេសជ្ជៈ BRAND ថ្លៃៗ៖ ទោះបីជាវាមើលទៅគួរឱ្យចាប់អារម្មណ៍ក្នុងការចាប់កាន់កែវកាហ្វេពេលដែលអ្នកចេញក្រៅក៏ដោយ តែភេសជ្ជៈពីហាងល្បីៗពិតជាមានតម្លៃថ្លៃណាស់ ហើយការទិញវាទៀងទាត់រៀងរាល់ពេលមានន័យថាការចំណាយរបស់អ្នកនឹងកើនឡើង។

២. ទិញអីវ៉ាន់ច្រើនស្របពេលមានការបញ្ចុះតម្លៃ៖ ការលក់បញ្ចុះតម្លៃតែងតែល្បួងយើងឱ្យទិញអីវ៉ាន់ដែលយើងមិនត្រូវការ។ គ្រប់ពេលឱ្យតែយើងឃើញសញ្ញាថា «SALE» យើងនឹងចូលទៅមើលភ្លាម។ មើលចុះមើលឡើងយើងនឹងនាំគ្នាទិញ ទិញ ទិញ និងទិញ ដោយមិនសួរខ្លួនថាតើរបស់ទាំងនេះ យើងពិតជាត្រូវការទេ? ចម្លើយគឺច្បាស់ណាស់ថាយើយទិញទុកចោល។

៣. ការប្រាក់កាតឥណទាន៖ មធ្យោបាយល្អបំផុតដើម្បីគ្រប់គ្រងប័ណ្ណឥណទានគឺការទិញទំនិញឱ្យអស់លុយពីក្នុងកាតជារៀងរាល់ខែ។ មិនមែនមានន័យថាអ្នកគួរដាក់លុយឱ្យច្រើន រួចហើយចាយឱ្យអស់នោះទេ! គឺអ្នកគួរតែដាក់ប្រាក់សមល្មមហើយចាញវាយក្នុងកម្រិតសមល្មម។ ម៉្យាងវិញទៀតប្រសិនបើអ្នកមានជាប់បំណុលកាតឥណទាន អ្នកគួរតែសាកល្បងប្រើការបាញ់លុយពីគណនីមួយទៅគណនីមួយទៀត ដែលវិធីនេះនិងមិនកាត់ការប្រាក់ពីអ្នកនោះទេប្រសិនបើអ្នកប្រើប្រាស់វាអស់កំឡុងពេល ៦ខែ។

៤. ជួលកម្មវិធីក្នុងទូរស័ព្ទជារៀងរាល់ខែ (Monthly Subscriptions)៖ កម្មវិធីទូរស័ព្ទឥតគិតថ្លៃវាពិតជាមានភាពអស្ចារ្យ ប៉ុន្តែតើអ្នកធ្លាប់បានទាញយកកម្មវិធីដែលអ្នកចូលចិត្តដោយបន្ទាប់ពី ៧ថ្ងៃនៃការឱ្យសាកល្បង អ្នកត្រូវតែបង់ថ្លៃជាវដែរទេ? ឧទាហរណ៍៖ គេហទំព័រភាពយន្តល្បីៗ ដូចជា Amazon Prime ឬ Netflix មានការបង់ថ្លៃប្រចាំខែតិចតួចដែលមើលទៅហាក់បីដូចជាអាចគ្រប់គ្រងបាន ប៉ុន្តែបើអ្នកភ្លេចខ្លួន តម្លៃនឹងកើនឡើងទប់មិនជាប់។

៥. គម្រោងទូរស័ព្ទចល័ត៖ ទូរស័ព្ទដៃខ្លះមានតម្លៃថ្លៃពេក មនុស្សភាគច្រើនគ្មានលុយទិញទាំងស្រុងនោះទេ ដូននេះហើយគម្រោងទូរស័ព្ទចល័តប្រចាំខែ ឬឆ្នាំអាចជួយឱ្យពួកគេទទួលបានទូរស័ព្ទទំនើបចុងក្រោយបំផុតបាន។ នៅអាមេរិកការចំណាយលើទូរស័ព្ទដៃទំនើបភាគច្រើនគឺបង់តាមគម្រោងទូរស័ព្ទចល័តនេះឯង ដោយអតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនិមួយៗ ប៉ុន្តែអ្នកកុំភ្លេចថាការទិញរបស់អ្នកគឺជាកុងត្រាជាមួយក្រុមហ៊ុនទាំងនោះ ហើយបើអ្នកចង់បានគម្រោងថ្មីអ្នកត្រូវតែបង់គម្រោងចាស់ឱ្យអស់ទោះបីអ្នកប្រើនៅសល់ក៏ដោយ។

៦. អាហារថ្ងៃត្រង់៖ វាមើលទៅគួរឱ្យស្រឡាញ់ណាស់ ដែលចេញទៅញ៉ាំអាហារខាងក្រៅ ប៉ុន្តែប្រសិនបើអ្នកធ្វើបែបនេះញឹកញាប់អ្នកនឹងដឹងថាអ្នកចំណាយច្រើនជាងអ្វីដែលអ្នកអាចដឹង។

៧. ទុកចំណីអាហារឱ្យផុតកំណត់៖ អ្នកកំពុងតែខ្ជះខ្ជាយខ្លាំងណាស់ប្រសិនបើអ្នកគិតតែពីទិញអាហារ ឬនំចំណីយកមកទុក ហើយក៏បោះចោលទៅវិញពេលដែលបរិភោគមិនទាន់កាលកំណត់របស់វា។

៨. ដកខ្សែអេឡិចត្រូនិចចេញ៖ វាអាចមើលទៅហាក់ដូចជារឿងតូចតាចប៉ុន្តវាអាចបន្ថយការចំណាយរបស់អ្នកបាន។ ជាធម្មតាឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះរបស់អ្នកនឹងនៅតែដំណើរការបើអ្នកមិនដកខ្សែវាចេញ។

៩. ទិញអីវ៉ាន់ដោយភាពឆ្លាតវៃ៖ យើងទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ថាតម្លៃក្នុងផ្សារទំនើបគឺថ្លៃខុសៗគ្នា ដូចនេះយើងគួរតែជ្រើសរើសផ្សារណាមួយដែលសាកសមក្នុងការទិញអីវ៉ាន់ក្នុងតម្លៃសមរម្យ។

១០. មិនចេះសន្សំ៖ អ្នកត្រូវតែចេះគិតថាការសន្សំគឺល្អសម្រាប់អនាគតអ្នក មិនគួរគិតតែពីចំណាយ និងមិនរៀនចេះសន្សំនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ nottinghamcu