Uefa Champions League៖ Lucas Moura ស៊ុុតមួយគ្រាប់យប់មិញជួយឲ Spur ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ
- December 12, 2018
ការស៊ុតបាល់បញ្ចូលទីនៅនាទីទី 85 របស់ Lucas Moura បានជួយឲ Spur ទទួលបាន១ពិន្ទុដ៏អស្ចារ្យនៅលើទឹកដីរបស់ក្លឹប Barcelona ខណៈដែលក្លឹប Inter Milan បានបរាជ័យក្នុងការយកបីពិន្ទុពីក្រុមបាតតារាងដែលធ្វើឲក្រុម Spurs បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Uefa Champions League។ ក្លឹប FC Barcelona បានរកគ្រាប់បាល់បានតាំងពីនាទីទី ៧ ដោយកីឡាករ Dembele។ លោក Pochettino បាននិយាយថា: “ខ្ញុំពិតជារីករាយណាស់សម្រាប់អ្នកគាំទ្រ។ នេះគឺជាសមិទ្ធផលដ៏ធំសម្បើមមួយសម្រាប់ក្លឹប។ យើងបានទទួលរងនូវការឈឺចាប់នៅពេលដែលយើងបញ្ចប់ការប្រកួតដែលយើងមិនបានដឹងពីលទ្ធផលនៅ Inter នោះទេប៉ុន្តែនៅទីបញ្ចប់យើងសប្បាយចិត្តឡើងវិញបន្ទាប់ពីបានដឹងពីលទ្ធផលនៅទីក្រុង Milan”។



អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






