ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេដ្ឋីភាគហ៊ុនលោក Rakesh Jhunjhunwala ដែលគេហៅថាជា «Warren Buffett ឥណ្ឌា» បានទទួលមរណភាពក្នុងវ័យ ៦២ឆ្នាំ

    BY autoadmin August 15, 2022
    សេដ្ឋីភាគហ៊ុនលោក Rakesh Jhunjhunwala ដែលគេហៅថាជា «Warren Buffett ឥណ្ឌា» បានទទួលមរណភាពក្នុងវ័យ ៦២ឆ្នាំ

    តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អ្នកវិនិយោគិនភាគហ៊ុនលោក Rakesh Jhunjhunwala ដែលត្រូវបានគេដាក់ឈ្មោះថាជា «Warren Buffett របស់ប្រទេសឥណ្ឌា» ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៦ ពាន់លានដុល្លារ បានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ម្សិលមិញនេះ នៅក្នុងអាយុ ៦២ឆ្នាំ។ លោក Jhunjhunwala ដែលជាគណនេយ្យករម្នាក់មកពីរដ្ឋ Rajasthan បានចាប់ផ្តើមរកស៊ីភាគហ៊ុន នៅពេលកំពុងសិក្សានៅមហាវិទ្យាល័យ រហូតដល់អាចបន្តគ្រប់គ្រងក្រុមហ៊ុនជួញដូរភាគហ៊ុន RARE Enterprises ។

    សមាជិកគ្រួសាររបស់គាត់ម្នាក់បាននិយាយថា៖«Rakesh-ji បានទទួលមរណភាព ដោយមានក្រុមគ្រួសារ និងជំនួយការជិតស្និទ្ធរបស់គាត់នៅជិតខ្លួនគាត់»។

    ចំពោះដំណឹងដ៏ក្រៀមក្រំនេះ នាយករដ្ឋមន្ត្រី Narendra Modi បានសរសេរនៅលើ Twitter ថា៖«លោក Rakesh Jhunjhunwala គឺជាមនុស្សដែលមិនចុះចាញ់។ ជីវិតរបស់គាត់ពោរពេញដោយប្រាជ្ញា និងការយល់ដឹង គាត់បន្សល់ទុកនូវការចូលរួមចំណែក ដែលមិនអាចបំភ្លេចបានចំពោះពិភពហិរញ្ញវត្ថុ។ គាត់ក៏មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់ប្រទេសឥណ្ឌា។ មរណភាពរបស់គាត់គឺគួរឱ្យសោកស្ដាយ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងអ្នកដែលគោរពស្រឡាញ់រូបគាត់»។ យ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់មិនត្រូវបានប្រកាសភ្លាមៗទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: