អន្តរជាតិ

វ្ល៉ាឌីមៀ ពូទីន៖ ប្រទេសលោកខាងលិចកំពុងស្វែងរកការពង្រីកប្រព័ន្ធដូចអង្គការណាតូ ចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

BY
Lyda
August 16, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកខាងលិចកំពុងស្វែងរកការពង្រីក «ប្រព័ន្ធដូចអង្គការណាតូ» ចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ

ថ្លែងសុន្ទរកថាស្វាគមន៍នៅឯសន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កជម្លោះនៅអ៊ុយក្រែន ហើយលោកបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែនេះ «ត្រូវបានគ្រោងទុកយ៉ាងហ្មត់ចត់» រួចស្រេចទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: