ព័ត៌មានជាតិ

ក្រសួងអប់រំបានបង្កើតសាលារៀនជំនាន់ថ្មីចំនួន១០កន្លែង ដើម្បីឱ្យសិស្សានុសិស្សសិក្សាតាមបែបទន់ភ្លន់ និងមានចំណេះជំនាញច្បាស់លាស់

BY
srey nuch
August 16, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតសាលារៀនជំនាន់ថ្មីចំនួន១០កន្លែង ដើម្បីឱ្យសិស្សានុសិស្សសិក្សាតាមបែបទន់ភ្លន់ និងមានចំណេះជំនាញច្បាស់លាស់សម្រាប់ជួយខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្រសួងអប់រំបានបង្កើតសាលារៀនជំនាន់ថ្មីចំនួន ១០កន្លែង ដើម្បីកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនដើម្បីជួយឱ្យសាលារៀនអាចពង្រឹងសមត្ថភាព ពិសេសដែលមានគុណភាពទាំងចំណេះដឹងនិងជាកូនល្អ សិស្សល្អនិងជាពលរដ្ឋល្អក្នុងសហគមន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តមបានមានប្រសាសន៍ថា ការបង្កើតសាលារៀនជំនាន់ថ្មីនេះ គឺឱ្យស្របទៅតាមការអភិវឌ្ឍតាមបែបឌីជីថល និងដើម្បីធានាឱ្យសាលារៀនមានប្រសិទ្ធ ភាពនៅតាមសាលាគោលដៅទាំងអស់ទទួលបានគណ នេយ្យភាពនិងការចូលរួមរបស់សហគមន៍ក្នុងការកែលម្អសាលារៀន តាមរយៈការអនុវត្តកម្មវិធីគ្រូបង្រៀន និងគុណវុឌ្ឍិនៃភាពជាអ្នក ដឹកនាំរបស់នាយកសាលាឱ្យដល់កម្រិតបរិញ្ញាបត្រ។

«គិតមកដល់ពេល នេះសាលាជំនាន់ថ្មីចំនួនដប់ដែលអនុវត្តកម្មវិធីសិក្សាតាមបែបទន់ភ្លន់ដើម្បីឱ្យសិស្សមានចំណេះដឹងជំនាញបច្ចេកទេសបំណិនជីវិតជំនាញទន់និងមានអាកប្បកិរិយាល្អដោយធ្វើការបណ្ដុះបណ្តាលលើគ្រូអំពីវិធីសាស្ត្រតាមបែបស្ថាបនានិយមនៅក្នុងនោះសិស្សទទួលការសហការនិងដោះស្រាយវិធីដែលគាត់ជួបទន្ទឹមនឹងការរៀនដោយខ្លួនឯងផងដែរទៅតាមលទ្ធភាពជាពិសេសឆ្លើយតបទៅនឹងទីផ្សារការងារដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំដែលឆ្លើយតបទៅនឹងទីផ្សារការងារ»។

ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំយុវជននិងកីឡាបានធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ស្ដីពីការអប់រំឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានគោលនយោបាយ២រួមមាន ១. ការធានាការអប់រំគុណ ភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ទី២. ធានាភាពសក្កិសិទ្ធនៃភាពជាអ្នកដឹកនាំក្នុងការគ្រប់ គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: