អន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានមកដល់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយលោក Zelenskyy និងលោក Erdogan

BY
autoadmin
August 18, 2022

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីលោក Volodymyr Zelenskyy និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។ លោក Guterres បានមកដល់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ហើយនឹងជួបជាមួយលោក Zelenskyy និងលោក Erdogan នៅថ្ងៃព្រហស្បតិ៍នេះ។ ពួកគេនឹងផ្លាស់ប្តូរទស្សនៈស្តីពីការនាំចេញផលិតផលកសិកម្ម ដែលយល់ព្រមដោយរុស្ស៊ី និងអ៊ុយក្រែន និងសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិ។

គាត់ក៏គ្រោងនឹងមានការប្រជុំដាច់ដោយឡែកជាមួយលោក Zelenskyy ផងដែរ ហើយអ្នកទាំង ២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីអ្វីដែលអាចធ្វើបាន ដើម្បីកាត់បន្ថយភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី។ ភាព​តានតឹង​រវាងភាគីទាំង ២ បាន​និង​កំពុង​កើន​ឡើង​នៅ​ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី​បាន​បញ្ចូល​ឧបទ្វីប​នេះ​ក្នុង​ឆ្នាំ២០១៤ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នៅ​ឃ្លាំង​អាវុធ​ចំនួន​ ២ នៅ​ថ្ងៃ​ទី០៩ និង​ទី១៦ ខែ​សីហា។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ហៅ​ការ​ផ្ទុះ​នៅ​ថ្ងៃ​ទី​១៦ ថា​ជា​អំពើ​បំផ្លិចបំផ្លាញ ខណៈអាជ្ញាធរក្នុង​តំបន់​កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ថា​ អគារ​ផ្ទះល្វែង​ចំនួន​ ៩ ​នៅ​ក្បែរ​នោះ ​និង​ផ្ទះ​ប្រហែល ៧០ខ្នង ​បាន​រង​ការ​ខូចខាត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: