ថៃ៖ រកឯណាបានកូនក្រមុំបែបនេះ យកថ្លៃបណ្ណាការជាង១២លានបាត ចូលស្តីដណ្តឹងមិត្តប្រុសវិញ ហើយនិយាយថា នាងលែងរងចាំអោយមិត្តប្រុសមកចូលដណ្តឹងទៀតហើយ
- BY
- autoadmin
- August 19, 2022
ថៃ៖ នៅក្នុងពិធីមង្គលការរវាងកញ្ញា Pichaya Panomai ឬ Bai Liu អាយុ ៣៣ ឆ្នាំ និងលោក Panupong Thephachantharak ឬ Nikki អាយុ ៣៣ ឆ្នាំ អ្នកទាំងពីរមកពីខេត្ត Khon Kaen ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនៃខេត្ត Khon Kaen (KICE) ផ្លូវ Mittraphap ក្នុងក្រុង Khon Kaen។ គូស្នេហ៍ថ្មីថ្មោងមួយគូដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែកូនក្រមុំជាអ្នកយកថ្លៃបណ្ណាការ ហែក្បួនជំនូនទៅសុំភាគីខាងប្រុស ដែលខុសពីគូស្វាមីភរិយាដទៃទៀត ដែលជាធម្មតាកូនកំលោះជាអ្នកនាំគ្នាដង្ហែជំនូន ទៅសុំកូនក្រមុំ។

ក្នុងនោះដែរកញ្ញា Pichaya Panomai ឬ Bai Liu ត្រូវជាកូនក្រមុំ រួមនឹងសាច់ញាតិខាងស្រី បានរៀបចំពិធីដង្ហែខាន់ម៉ាក ឬជាភាសាខ្មែរគឺហែជំនូន ជាមួយនឹងថ្លៃបណ្ណាការជាង ១២លានបាត ឬ ជិត ៤០មុឺនដុល្លារ ដោយមានសាច់ប្រាក់ចំនួន ២លានបាត ឬជាង ៦មុឺនដុល្លារ គ្រឿងអលង្ការ និងមាសតម្លៃ ៥សែនបាត ឬជិត ២មុឺនដុល្លា រួមជាមួយនឹងប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់ដី)នៅស្រុក Ubonrat ខេត្ត Khon Kaen ដីទំហំ ៥រ៉ៃ មានតម្លៃជាង ៥សែនបាត ឬជិត២មុឺនដុល្លា រថយន្ត BMW តំលៃ ២.៨ លានបាត ឬជាង ៩មុឺនដុល្លា ថែមទាំងមាន ផ្ទះវីឡានៅភូមិផាភិរម្យ តំលៃ ៧ លានបាត ឬជាង ២២មុឺនដុល្លា នាំយកមកដង្ហែរក្បួន ដើម្បីសុំភាគីខាងប្រុស តាមទំនៀមទម្លាប់។
ចំណែកកូនក្រមុំរូបនេះក៏បានលើកពីមូលហេតុដែលចូលស្តីដណ្តឹងមិត្តប្រុសថា « នាងចង់ធ្វើឱ្យមិត្តប្រុសនាងភ្ញាក់ផ្អើល ដោយនាងមានការពិគ្រោះជាមួយសាច់ញាតិភាគីទាំងពីរ ក៏មិនបានជំទាស់នឹងអ្វីដែលអាចធ្វើបាននោះទេ ព្រោះវានៅតែជាពិធីមង្គលការប្រពៃណីរបស់ថៃដដែល ប៉ុន្តែប្តូរពីភាគីខាងប្រុសបង្ហាញក្តីស្រលាញ់ទៅភាគីខាងស្រីបង្ហាញក្តីស្រលាញ់ជំនួសវិញ» ចំណែកកូនកំលោះដែលមានឈ្មោះថា Panupong Thephachantharak ឬ Nikki ក៏បានពោលយ៉ាងក្តីរំភើបរីករាយថា ពួកគេទាំងពីរបានរងចាំថ្ងៃនេះអស់ពេលដ៏យូរមកហើយ ហើយលោកពិតជាមានសេចក្តីរំភើបយ៉ាងក្រៃលែង ដែលមិត្តស្រីលោកបានតាំងចិត្តចង់បង្ហាញសេចក្តីស្រឡាញ់ ដោយការហែជំនូនមកស្តីដណ្តឹងលោកវិញនោះ។
លោក Nikki ក៏បានបន្ថែមទៀតថា វាមិនមានអ្វីខុសនោះទេ យើងទាំងពីរយល់ពីទំនៀមទម្លាប់ថៃដែលកូនកំលោះត្រូវសុំកូនក្រមុំរៀបការ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺស្នេហា ព្រោះយើងស្រលាញ់គ្នាមិនត្រូវការហេតុផលច្រើននោះទេ លើសពីនេះទៅទៀត ក្រុមគ្រួសារទាំងសងខាងមិនបានជំទាស់ទេ ហើយអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ ដោយពួកគេបានចាត់ទុកថាជាថ្ងៃដ៏រីករាយបំផុតនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតនៅក្នុងជីវិតថែមទៀតផង។
គួរបញ្ជាក់អោយដឹងផងដែរថា៖ កូនកំលោះក្រមុំមួយគូរនេះបានសេពគប់គ្នាអស់រយៈពេលជាង ៨ឆ្នាំមកហើយ ដោយអ្នកទាំងពីរឆ្លងកាត់រាល់ឧបសគ្គរហូតទទួលជោគជ័យក្នុងការបើក ភោជនីយដ្ឋាននៅឯខេត្ត Khon Kaen រួមទាំងមានមុខជំនួញផ្សេងទៀតរួមគ្នាផងដែរ៕





អត្ថបទ៖ Bee
ប្រភព៖nationtv
- Share This Post:






