ប្រធានាធិបតីហ្វីលីពីន Marcos Jr នឹងទៅប្រទេសឥណ្ឌូណេស៊ីជាលើកដំបូង សម្រាប់ដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង
- BY
- autoadmin
- August 20, 2022
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញា ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។ អ្នកនាំពាក្យប្រធានាធិបតីបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយបន្ថែមថា ដំណើរទស្សនកិច្ចបន្ទាប់ទៀតទៅនៅសិង្ហបុរី។ ក្រសួងការបរទេសហ្វីលីពីនពីមុននេះបាននិយាយថា លោក Marcos កំពុងពិចារណាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលចង់ពង្រឹងទំនាក់ទំនងទ្វេភាគី។

ប្រទេសចិនក៏កំពុងមើលឃើញសារៈសំខាន់លើហ្វីលីពីនផងដែរ ដោយអនុប្រធានាធិបតីលោក Wang Qishan និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi បានមកទស្សនកិច្ចប្រទេសហ្វីលីពីននាពេលថ្មីៗនេះ។ មេដឹកនាំហ្វីលីពីនហាក់ដូចជាកំពុងចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនាក់ទំនងជាមួយចិន និងអាមេរិក ដោយជ្រើសរើសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាគោលដៅបរទេសដំបូងរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






