អន្តរជាតិ

ថៃ៖ ជណ្តើរយន្តនៅស្ថានីយរថភ្លើង BTS Surasak ដំណើរការសុខៗ ស្រាប់តែរអិលមកក្រោយវិញ បណ្តាលអោយមនុស្ស១៥នាក់រងរបួស

BY
autoadmin
August 21, 2022

ថៃ៖ កាលពីថ្ងៃទី ២០ សីហា វេលាម៉ោង ១៨:៤៥ នាទី សារព័ត៌មានថៃបានរាយការណ៍ថា ជណ្តើរយន្តនៅ BTS Surasak មានបញ្ហារអាក់រអួល បណ្តាលអោយ រអិលមកក្រោយវិញដោយខ្លួនឯង បណ្តាលអោយមនុស្សជាច្រើននាក់ដែលនៅលើជណ្តើរយន្ត ​ធ្លាក់​ព្រោងព្រៀត ក្នុងនោះដែរមានអ្នករងរបួស​ ១៥​នាក់​ ហើយត្រូវ​បានសមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

គួរបញ្ជាក់អោយដឹងផងដែរថា ខណៈពេលនេះដែរពុំមានសេចក្តីរាយការណ៍ដែលបានបង្ហាញអំពីមូលហេតុ ដែលនាំអោយជណ្តើរយន្តរអាក់រអួលនោះទេ ដោយសារតែជណ្តើរនេះកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យនៅឡើយ។ ចំពោះហេតុការណ៍ខាងលើនេះដែរបានបណ្តាលអោយប្រជាជននៅម្តុំនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជានៅបរិវេណកន្លែងកើតហេតុនោះមានចរាចរណ៍កកស្ទះជាច្រើន ដោយសារតែរថយន្តសង្គ្រោះបន្ទាន់ត្រូវប្រញាប់ប្រញាល់ទៅយកអ្នករបួសជាច្រើននាក់ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ រួមមានមន្ទីរពេទ្យ Charoenkrung មន្ទីរពេទ្យ Taksin និងមន្ទីរពេទ្យ Chulalongkorn ជាដើម៕


អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: