អន្តរជាតិ

អ្នកចូលចិត្តញ៉ាំអាហារប្រភេទនេះត្រូវ​ប្រយ័ត្ន ក្រោយស្ត្រីជនជាតិថៃម្នាក់ រក​ឃើញ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ចំនួន ៥​ដុំ ព្រមទាំងចេញសារដាស់តឿន ប្រសិនបើមានរោគសញ្ញាទាំងនេះ

BY
autoadmin
August 22, 2022

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានថៃបានរាយការណ៍ថា ករណីស្ត្រីម្នាក់ដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែរទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ កុំទុកយូរ ព្រោះអាចបណ្តាលអោយបំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យ​ណែនាំ​ឱ្យ​វះកាត់​ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុប​មក​មាន​ដុំគ្រួសចំនួន​៥​ដុំ ដែល​មួយ​មាន​ទំហំ​ជាង​៣​សង់ទីម៉ែត្រ និង​ដុំ​តូច​ជាង​៤​ដុំ។

ចំណែកគ្រូពេទ្យបានសន្និដ្ឋានថា អាចកើតមកពីកំណកនៃក្លរេស្តេរ៉ូលរួមជាមួយនឹងសារធាតុ ដែលមាននៅក្នុងថង់ទឹកប្រម៉ាត់ បង្កទៅជាគ្រួសហើយនៅពេលដែលទទួលទានអាហារប្រភេទចៀនច្រើន ក៏នឹងកើតជាអាការៈចេញមកច្រើនជាងធម្មតា គឺអាការៈចុកសៀតដល់ខ្នង ថែមទាំងអាចក្លាយជាជម្ងឺរុំារ៉ៃ ចំណែកបងប្អូនខ្លះក៏នឹលស្មានមិនដល់ថាខ្លួនមានបញ្ហាបែបនេះ៕

អត្ថបទ៖ Bee
ប្រភព៖ Thairath

Share This Post: