ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona និង PSG កំពុងពិភាក្សាគ្នាដើម្បីដោះដូរកំពូលខ្សែប្រយុទ្ធរបស់ពួកគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media December 13, 2018
    Barcelona និង PSG កំពុងពិភាក្សាគ្នាដើម្បីដោះដូរកំពូលខ្សែប្រយុទ្ធរបស់ពួកគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    កំពូលខ្សែប្រយុទ្ធពីររូបអាចនឹងត្រូវបានផ្លាស់ប្ដូរគ្នានៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែល Barcelona និង PSG កំពុងពិភាក្សាអំពីការផ្លាស់ប្តូរខ្សែប្រយុទ្ធ Neymar ជាមួយនឹងខ្សែប្រយុទ្ធ Ousmane Dembele រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើ។

    ក្លឹប PSG កំពុងមានការព្រួយបារម្ភថាពួកគេអាចនឹងលក់ខ្សែប្រយុទ្ធ Neymar ឫក៏ខ្សែប្រយុទ្ធ Kylian Mbappe នៅក្នុងពេលបញ្ចប់រដូវកាលនេះដើម្បីគោរពតាមបទបញ្ជាហិរញ្ញវត្ថុ Fair Play។ ហើយពេលនេះក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចរាល់សម្រាប់ការនាំយកអតីតខ្សែប្រយុទ្ធរបស់គេត្រលប់មកកាន់ទឺកដី Camp Nou វិញដោយបញ្ជូនខ្សែប្រយុទ្ធ Ousmane Dembele រួមជាមួយនឹងទឹកប្រាក់បន្ថែមដើម្បីជាថ្នូរក្នុងការដោះដូរជាមួយនឹង Neymar។ ដូចគ្នានឹងនោះដែរ ខ្សែប្រយុទ្ធ Ousmane Dembele មានបំណងចង់ត្រលប់ទៅលេងឲ្យក្លឹបនៅក្នុងស្រុកកំណើតរបស់គាត់វិញ ជាពិសេស Dembele ចង់លេងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលជាអតីតគ្រូបង្វឹករបស់គេកាលនៅ Dortmund ខណៈដែល Neymar ក៏ត្រូវបានក្លឹប PSG អនុញ្ញាតឲ្យចាកចេញពីក្លឹបដូចគ្នានៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: