អន្តរជាតិ

រដ្ឋាភិបាលនៃប្រទេសស៊ូដង់ បានប្រកាសស្ថានភាពអាសន្នសម្រាប់រដ្ឋចំនួន ៦ ទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់

BY
autoadmin
August 22, 2022

ទីភ្នាក់ងារសារព័ត៌មានឯករាជ្យ SUNA បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានប្រកាសស្ថានភាពអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ន នៅក្នុងរដ្ឋចំនួន ៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជោគជាំ។ របាយការណ៍បាននិយាយថា៖«នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសស្ថានភាពប្រកាសអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ត ទាក់ទងនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលបានប៉ះពាល់ដល់រដ្ឋចំនួន ៦ រួមមាន៖ ទន្លេ Nile, រដ្ឋ Gezira, ទន្លេ White Nile, រដ្ឋ West Kordofan, រដ្ឋ South Darfur និងរដ្ឋ Kassala»។

តំបន់ធំទូលាយក្នុងប្រទេសស៊ូដង់នាពេលថ្មីៗនេះ បាននឹងកំពុងមើលឃើញភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក ខណៈចំនួនអ្នកស្លាប់ចុងក្រោយបង្អស់ពីគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ៨០នាក់ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិ ការពារជនស៊ីវិលរបស់ប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ។ ប្រជាជនស៊ូដង់ជិត ១៣៦,០០០ នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីខែមិថុនា នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: